ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ល្បែងមាន់ជល់អនឡាញកំពុងតែបើកលេងនៅជាប់សាលាស្រុកចន្ទ្រា ខណៈលោកអភិបាលស្រុក និងលោកអធិការស្រុក កំពុងរុញដាក់គ្នា មិនចុះបង្ក្រាប..

ល្បែងមាន់ជល់អនឡាញកំពុងតែបើកលេងនៅជាប់សាលាស្រុកចន្ទ្រា ខណៈលោកអភិបាលស្រុក និងលោកអធិការស្រុក កំពុងរុញដាក់គ្នា មិនចុះបង្ក្រាប..

ខេត្តស្វាយរៀង÷ គួររំលឹកផងដែរថាកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។

ប៉ុន្តែលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រាថាពាក់ព័ន្ធនិងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនេះលោកបានរាយការណ៍ទៅគណៈបញ្ជាការឯកភាពស្រុកហើយព្រោះគេមានគណៈកម្មការចុះទៅ ការលើកឡើងរបស់លោក ជិន សុភឿន អធិការនគរបាលកស្រុកចន្ទ្រា សបញ្ជាក់ឃើញថាកំពុងតែរុនដាក់គ្នា នឹងមិនអនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃសោះ។

សេចក្តីរាយការណ៍បានឲ្យអ្នកសារព័ត៌មានយើងដឹងកាលពីរថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ថាមានទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ បាននឹងកំពុងបើកលេងស្ទើរជារៀងរាល់ថ្ងៃ ទទួលភ្ញៀវអ្នកញៀនល្បែង មកពីគ្រប់ទិសទីឲ្យចូលលេង ដោយមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ ដែលទីតាំងខាងលើនេះស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅខាងក្រោយ សាលាស្រុកចន្រ្ទា ខណៈលោកអភិបាលស្រុកនិងលោកអធិការស្រុកក៏ទទួលជ្រាបទីតាំងខាងលើនេះដែរចុះហេតុអ្វីមិនចុះបង្ក្រាប? គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។ តើហេតុអ្វីបានជាលោកអភិបាលស្រុក និងលោកអធិការស្រុក ខណៈល្បែងបើកលេងនៅនឹងមុខហើយតែលោកទាំងពីរនាក់នៅរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាបសោះ.។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័នៅក្នុងឃុំ លោកអភិបាល ស្រុក និងលោកលោកអធិការស្រុកចន្ទ្រានិងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសាមីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!