ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំអមលាំង បាននាំយកសម្ភារៈ ប្រគល់ជូនស្នាក់កាគណបក្សប្រជាជនកម្ពុជានៅឃុំអមលាំង…

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំអមលាំង បាននាំយកសម្ភារៈ ប្រគល់ជូនស្នាក់កាគណបក្សប្រជាជនកម្ពុជានៅឃុំអមលាំង…

(កំពង់ស្ពឺ) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំអមលាំង បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ អង្ករចំនួន៣០បេ, ទឹកសុទ្ធចំនួន៣០កេស, ម៉ីចំនួន៣៥កេស, ទឹកស៊ីអ៊ីវចំនួន៣០យួរ, ទឹកត្រីចំនួន៣០យួរ, តុការិយាល័យចំនួន០១, កៅអ៊ីចំនួន១០, ប៉ារ៉ែតដាក់អីវ៉ាន់ចំនួន១០, ក្តាឃៀនចំនួន០១ ប្រគល់ជូនស្នាក់កាគណបក្សប្រជាជនកម្ពុជានៅឃុំអមលាំងដើម្បីប្រើប្រាស់ជាប្រយោជន៍ នៅក្នុងស្នាក់ការបក្ស និងជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានភាពខ្វះខាតជាចាំបាច់ ។

ដោយមានការចូលរួមពីសំណាក់ លោក ចែមភឺនរីម វុទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានយុវជនគណបក្សស្រុក លោកប្រធានបក្សឃុំអមលាំង ព្រមទាំងក្រុមការងារមូលដ្ឋានឃុំអមលាំង ក្នុងឱកាសនុះដែរលោក អភិបាលស្រុក បានលើកឡើងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលថ្នាក់លើបញ្ជូនក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង ដែលមានលោក ម៉េង ស្រ៊ុន ជាប្រធានក្រុមការងារ ចាប់តាំងពីថ្ងៃប្រកាសរួចមកក្នុងរយៈពេលដ៏ខ្លីតែឃុំអមលាំងទទួលបានការផ្លាស់ប្តូរជាច្រើនគួរឲ្យគត់សំគាល់ ទាំងការងាររដ្ឋបាល ការងារមនុស្សធម៌ ការចុះតាមសហគមន៍ជាដើម ទាំងនេះបង្ហាញឃើញពីការគិតគូរ និងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ ។

នាឱកាសនោះដែរលោក ប្រធានគណបក្សឃុំអមលាំង បានសម្តែងនូវសេចក្តីរីករាយជាខ្លាំង និងស្វាគមន៍ចំពោះវត្តមានលោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានដែលបានលះបង់នូវធន់ធានផ្ទាល់ខ្លួន នាំយកនូវសម្ភារៈ ដែលជាគ្រឿងឧបគោភបរិភោគ ជួយដល់ស្នាក់ការបក្សចុះមូលដ្ឋានឃុំអមលាំងយើង ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!