ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ល្បែងមាន់ជល់អនឡាញក្រុមហ៊ុនM99 កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ខណៈលោក ញ៉េន ធាន់ នាយប៉ុស្តិ៍ រដ្ឋបាលឃុំគគរ ជួយធ្វើវាំងននបិទបាំង…

ល្បែងមាន់ជល់អនឡាញក្រុមហ៊ុនM99 កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ខណៈលោក ញ៉េន ធាន់ នាយប៉ុស្តិ៍ រដ្ឋបាលឃុំគគរ ជួយធ្វើវាំងននបិទបាំង…

ខេត្តកំពង់ចាម÷ ប្រជាពលរដ្ឋនិយាយថា ក្រុមហ៊ុនមាន់ជល់អនឡាញ M99 ហាក់ដូចមិនខ្លាចញញើតច្បាប់ប្រទេសកម្ពុជានោះឡើយ កំពុងតែដើរពង្រាយសាខាល្បែងបង្កអុកឡុកនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ពូកគាត់ថាល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។ តើហេតុអ្វីបានជាលោក ញ៉េន ធាន់ មេប៉ុស្តិ៍ មិនបង្ក្រាបសោះនោះ.! អ្វីដែលប្រជាពលរដ្ឋដឹងច្បាស់នោះ បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ មុខជាមានប្រតិកម្មពីអាជ្ញាធរមានសមត្ថកិច្ចថាទីតាំងទាំងនេះគ្មានល្បែងអនឡាញនោះទេ ។ ប៉ុន្តែប្រជាពលរដ្ឋក្នុងបណ្ដាមូលដ្ឋានទាំងនេះ ដឹងច្បាស់។

ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋាននានាក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សុទ្ធតែមើលឃើញដោយភ្នែកទទេ មិនបាច់ពាក់វ៉ែនតា ដោយដឹងថា ក្រុមហ៊ុនមាន់ជល់ online M99 កំពុងតែដើរពង្រាយសាខាល្បែងនៅតាមបណ្ដាលឃុំនានាដូចជាឃុំគគរ ក្រោមការដឹកនាំរបស់លោក ញ៉េន ធាន់ មេប៉ុស្តិ៍ ។ នៅក្នុងស្រុកកំពង់សៀម យ៉ាងហោចណាស់មានទីតាំងមាន់ជល់អនឡាញ របស់ក្រុម ហ៊ុនខាងលើនេះ.៣,៤.កន្លែង ដែលមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះចូលទៅលេងមិនដាច់នោះទេ។ នៅឃុំផ្សេងទៀតដូចជាឃុំវិហារធំ,កោះរកា,ក្រឡា…និងនៅក្រុងកំពង់ចាមផងដែរ សុទ្ធតែមានទីតាំងល្បែងស៊ីសងអនឡាញរបស់ក្រុមហ៊ុនខាងលើនេះ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកកំពង់សៀមដឹងយ៉ាងច្បាស់ថា នៅតាមផ្ទះខ្លះមានល្បែងអនឡាញមាន់ជល់ ស្អេកស្កះជាច្រើន ហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប? ពិសេសលោកវីរៈសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម.ភាពព្រងើយកន្តើយធ្វើជាមើលមិនឃើញ របស់អាជ្ញាធរមានសមត្ថកិច្ចធ្វើឲ្យប្រជាពល រដ្ឋមានមន្ទិលថា ទំនងជាបានលាបសក្ការៈពីក្រុមហ៊ុនមាន់ជល់អនឡាញ M99 .? ។

គួររំលឹកផងដែរថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។

ប៉ុន្តែលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានរក្សានូវភាពស្ងៀមស្ងាត់មិនបង្ក្រាប (សង្ស័យចូលរួមជួយបិទបាំងឲ្យក្រុមហ៊ុនល្បែងមាន់ជល់អនឡាញ M99 នេះផងក៏មិនដឹង.?)។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!