ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពិតជាមិនធម្មតាមែនក្រុមហ៊ុន.M99 កំពុងដើរពង្រាយសាខាល្បែងមាន់ជល់អនឡាញពេញ ខេត្តកំពង់ចាម ខណៈអាជ្ញាធរនឹងសមត្ថកិច្ច ធ្វើជាមើលមិនឃើញ…

ពិតជាមិនធម្មតាមែនក្រុមហ៊ុន.M99 កំពុងដើរពង្រាយសាខាល្បែងមាន់ជល់អនឡាញពេញ ខេត្តកំពង់ចាម ខណៈអាជ្ញាធរនឹងសមត្ថកិច្ច ធ្វើជាមើលមិនឃើញ…

ខេត្តកំពង់ចាម÷ ទីតាំងល្បែងមាន់ជល់អនឡាញរបស់ក្រុមហ៊ុន.M99 បើកដំណើរការលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់រយពាន់ដុល្លារ នៅក្នុងខេត្តកំពង់ចាម ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច ហាក់បីដូចធ្វើជាមើលមិនឃើញសោះ ។

តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា នៅក្នុងស្រុកកំពង់សៀម យ៉ាងហោចណាស់មានទីតាំងមាន់ជល់អនឡាញ របស់ក្រុមហ៊ុន.M99 នេះ.៣.ទៅ.៤.កន្លែង ដែលមានអ្នកញៀនល្បែងចូលលេងយ៉ាងច្រើន ភ្នាល់លុយចាញ់រាប់រយពាន់ដុល្លារក៏មានទាំងលុយរៀល ក្នុងមួយគូរៗ ចាប់ពី១០ម៉ឺនរៀល រហូតដល់១លានរៀលថែមទៀតផង។

ប្រភពបានឲ្យដឹងទៀតថាមិនតែប៉ុណ្ណោះក្រុមហ៊ុន.M99 កំពុងដើរពង្រាយសាខាល្បែងមាន់ជល់អនឡាញនៅក្នុងឃុំផ្សេងទៀតដូចជា ឃុំវិហារធំ ឃុំកោះរកា ឃុំក្រឡា .និងនៅក្រុងកំពង់ចាមក៏មានដែរ.! សុទ្ធតែមានទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញរបស់ក្រុមហ៊ុន.M99 ទាំងអស់ តែអាជ្ញាធរនឹងសមត្ថកិច្ចមិនបង្ក្រាបសោះ។

បើកតាមប្រភពបែកធ្លាយមកថាមានបុគ្គលម្នាក់នៅក្នុងខេត្តកំពង់ចាម ជាអ្នករត់ការ និងធ្វើការសម្របសម្រួល ក្នុងការបើកឲ្យមានល្បែងមាន់ជល់អនឡាញរបស់ក្រុមហ៊ុន.M99.បានបើកដំណើរការលេងយ៉ាងរលូន។

ចំណែកអាជ្ញាធរនឹងសមត្ថកិច្ច សង្ស័យត្រូវថ្នាំសណ្តំរអស់ហើយ ទើបមិនមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រជាពលរដ្ឋលើកឡើងថា ឱ្យអាជ្ញាធរនឹងសមត្ថកិច្ចបង្ក្រាបមុិចកើត បើអាជ្ញាធរនឹងសមត្ថកិច្ច ជាប់ត្រគៀកងាកមិនរួចដោយសារតែមានបុគ្គលម្នាក់ ជាអ្នករត់ការសម្របសម្រួលអស់ហើយនោះ សូម្បីតែខាង សារព័ត៌មានក៏បុគ្គលម្នាក់នេះបានធ្វើការសម្របសម្រួលបិទមាត់មិនឱ្យនិយាយ នឹងឱ្យជួយបិតបាំងនឹងមិនធ្វើផ្សព្វផ្សាយពីកន្លែងទីតាំងល្បែងមាន់ជល់អនឡាញរបស់ក្រុមហ៊ុន.M99.ខាងលើនេះផងដែរ។

អ្វីដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងមាន់ជល់អនឡាញមានក្តីកង្វល់ និងមានការព្រួយបារម្ភនោះ គឺខ្លាចមានកើតអំពើលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងអំពើផ្សេង ដោយសារតែលេងចាញ់ល្បែងនោះ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកកំពង់សៀមបានឲ្យដឹងថា នៅតាមផ្ទះខ្លះមានល្បែងអនឡាញមាន់ជល់ ស្អេកស្កះជាច្រើនរបស់ក្រុមហ៊ុន.M99.កំពុងដើរលេង ហេតុអ្វីបានជាអាជ្ញាធរនិងសមត្ថកិច្ចមិនបង្ក្រាប? ពិសេសលោកវីរៈសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម.ភាពព្រងើយកន្តើយធ្វើជាមើលមិនឃើញនេះ ធ្វើឲ្យប្រជាពលរដ្ឋ មានមន្ទិលថា ទំនងជាបានទទួលលាបសក្ការៈពីក្រុមហ៊ុនមាន់ជល់អនឡាញ.M99 ផងក៏ដឹង.? ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនឹងសមត្ថកិច្ចនិងមានវិធានការទប់ស្កាត់ និងចុះបង្ក្រាបទីតាំងល្បែងមាន់ជល់អនឡាញ របស់ក្រុមហ៊ុន.M99 ដែលកំពុងតែបើកដំណើរការលេងខាងលើនេះ។

ប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប និងបិទទីតាំងល្បែងមាន់ជល់អនឡាញរបស់ក្រុមហ៊ុន.M99 នេះផងទាន។

ម្យ៉ាងទៀតសូមជួយពិនិត្យមើលលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដែលបានរក្សានូវភាពស្ងៀមស្ងាត់មិនបង្ក្រាប (សង្ស័យចូលរួមជួយបិទបាំងឲ្យក្រុមហ៊ុនល្បែងមាន់ជល់អនឡាញ.M99 នេះផងក៏មិនដឹង.?)។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!