ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

បានពិតហើយ.!ទីតាំងលេងល្បែងស៊ីសងអនឡាញប្រភេទ កាសស៊ីណូ នៅតាមបណ្ដោយផ្លូវជាតិលេខ០៤ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

បានពិតហើយ.!ទីតាំងលេងល្បែងស៊ីសងអនឡាញប្រភេទ កាសស៊ីណូ នៅតាមបណ្ដោយផ្លូវជាតិលេខ០៤ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ÷ ក្រោយពីមានបណ្ដាញសារព័ត៌មាននិងអ្នកលេងនៅតាមបណ្ដាញសង្គមបានចុះផ្សាយ និងធ្វើការបង្ហោះ ថាមានទីតាំងលួចលាក់បង្កប់លេងល្បែងអនឡាញប្រភេទ កាសស៊ីណូ ដែលទីតាំងខាងលើនេះកន្លងមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចុះបង្ក្រាប ឥឡូវចាប់បើកដំណើរការជាធម្មតា និងសំបូរទៅដោយជនជាតិចិន និងខ្មែរចេញ.ចូលលេងផងនោះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ០៤ នៅត្រង់ចំណុចភូមិព្រែកគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពីទទួលបានព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ទីតាំងខាងលើនេះត្រូវបានបិទហើយ ហើយករណីខាងលើនេះសមត្ថកិច្ចសូមសំណូមពរដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកលេងនៅតាមបណ្ដាញសង្គមទាំងអស់ សូមកុំចែករំលែករូបភាពចាស់បន្តទៀតអីកុំឱ្យមានការភាន់ច្រឡំ ។

សូមបញ្ជាក់ថាកន្លងមកកម្លាំងសមត្ថកិច្ចយើងបានអនុវត្តទៅតាមបទបញ្ជារបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ ឃឹម សុខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងគោរពតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ហើយកម្លាំងសមត្ថកិច្ចយើងបានបន្តពិនិត្យតាមដាននូវរាល់សកម្មភាព ទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាលផងដែរ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!