ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម នេត្រ ភក្ត្រា ក្រើនរម្លឹកមន្ត្រីព័ត៌មាន រួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិដើម្បីចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា ក្រើនរម្លឹកមន្ត្រីព័ត៌មាន រួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិដើម្បីចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់មន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ត្រូវរួមសហការគ្នាជាធ្លុងមួយតម្កល់នូវផលប្រយោជន៍រួម និងតម្កល់ក្តីសុខ និងសន្តិភាពរបស់ជាតិជាធំ ដែលជាសសរស្តម្ភនៃដំណើរបេសកកម្មលើការងារគ្រប់គ្រងព័ត៌មាន សាធារណមតិ និងសោតទស្សន៍នៅកម្ពុជា។

ការក្រើនរម្លឹកបែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។

នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ៗថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពន្យល់ប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយទិសដៅសំខាន់ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន។ ចំណុចនេះកើតចេញពីការផ្សព្វផ្សាយព័ត៌មាន នាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ទៅប្រជាជន និងនាំមកវិញនូវអ្វីដែលជាប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពាំនាំនូវព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត ជាតួនាទីធំខ្លាំងណាស់របស់ក្រសួងព័ត៌មាន នៅក្របខ័ណ្ឌនៃតួួនាទីស្នូល ក្នុងនាមជាអំណាចទី៤ របស់រដ្ឋ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ប្រសិនបើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិទន់ជ្រាយ និងបាត់បង់ទំនុកចិត្តនោះនឹងធ្វើឱ្យសង្គមជាតិជួបនឹងបញ្ហាជាជាច្រើននឹងកើតមានឡើងនៅក្នុងសង្គមជាតិ គឺបញ្ហាអស្ថិតភាព អសន្តិសុខ ការបាត់បង់សិទ្ធិ និងអាចបង្កជាភ្លើងសង្គ្រាមជាដើម។

«ខ្ញុំសូមឱ្យបងប្អូនតម្កល់នូវអ្វីដែលជាបេសកកម្មដ៏ពិសិដ្ឋរបស់យើង ហើយសូមឱ្យគិតថាទោះបីនៅក្នុងតម្លៃណាក៏ដោយ យើយចាំចាច់ត្រូវបំបេញនូវបេសកកម្មនេះឱ្យបានជោគជ័យ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា។

ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានគូសជម្រាបដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឱ្យយល់ថា ការធ្វើកំណែទម្រង់ទាំងអស់ គឺជាដំណើរមួយដែលត្រូវឈរលើមូលដ្ឋាន «បើសិនជាយើងមិនធ្វើកំណែទម្រង់ ៩៩ភាគរយ យើងស្លាប់ តែ បើយើងធ្វើកំណែទម្រង់ ៩៩ភាគរយ គឺយើងរស់»។ ឯកឧត្តម នេត្រ ភក្ត្រា បានកោតសសើរ និងថ្លែងអំណរគុណដល់មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានលះបង់ និងរួមគ្នាដើម្បីបុព្វហេតុគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ស្របពេលដែលព័ត៌មានក្លែងក្លាយ ត្រូវបានក្រុមជនខិលខូចបង្កើតឡើងជាច្រើននៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាសិប្បនិម្មិត (AI៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!