ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ចុមប្រហែលមានខ្សែអ្នកធំហើយ.!បានជាថៅកែឈ្មោះ ម៉ៅ ហ៊ានដាក់រោងម៉ាស៊ីនអាឈើខ្នាតយក្ស (ម៉ាសុីនរ៉ៃ) នៅចំកណ្ដាលភូមិ អាជ្រៀករាល់ថ្ងៃ តែជំនាញហាក់មើលរំលង..

ចុមប្រហែលមានខ្សែអ្នកធំហើយ.!បានជាថៅកែឈ្មោះ ម៉ៅ ហ៊ានដាក់រោងម៉ាស៊ីនអាឈើខ្នាតយក្ស (ម៉ាសុីនរ៉ៃ) នៅចំកណ្ដាលភូមិ អាជ្រៀករាល់ថ្ងៃ តែជំនាញហាក់មើលរំលង..

ខេត្តកំពង់ស្ពឺ៖ ប្រហែលមានខ្សែអ្នកធំហើយទើបរោងម៉ាស៊ីន ខ្នាតយក្សមួយកន្លែងដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ និងម៉ាស៊ីនថាសជាច្រើនគ្រឿង បានធ្វើសកម្មភាពអាជ្រៀកឈើយ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ តែសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើហាក់មើលរំលង ។

សេចក្តីរាយការណ៍បានឲ្យអង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ ដឹងថាមានរោងសិប្បកម្មអាច្រៀកឈើខ្នាតយក្សមួយកន្លែងដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ និងម៉ាស៊ីនថាសជាច្រើនគ្រឿង គេស្គាល់ម្ចាស់ឈ្មោះ ថៅកែ ម៉ៅ ជាមេឈ្មួញដុះស្លែយូរហើង កំពុងធ្វើសកម្មភាពអាជ្រៀគឈើជាយូរខែឆ្នាំមកហើយនៅក្នុងលំនៅដ្ឋានរបស់ខ្លួនដែលហ៊ុមព័ទ្ធទៅដោយរបងថ្មជុំវិញ ស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប៉ុន្តែសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មិនចុះបង្ក្រាប ប្រជាពលរដ្ឋថា ឱ្យសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបមិចកើត បើសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនោះ ជាប់ត្រគៀកងាកមិនរួច សង្ស័យមេឈ្មួញឈ្មោះថៅកែ ម៉ៅ ឲ្យលេបថ្នាំប៉ារ៉ាសេដតាម៉ុលជ្រុលទើបធ្វើឲ្យងងី ងងើស្រវាំងភ្នែក មើលមិនឃើញ ត្រចៀកថ្លង់ស្ដាប់មិនឮអ្វីទាំងអស់ ។

ជាក់ស្តែងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ បានចុះទៅផ្តិតយករូបភាពពីសកម្មភាពអាជ្រៀកឈើរបស់ថៅកែ ម៉ៅ ឃើញមានឈើដុលជាច្រើនកំណាត់ ដែលថៅកែឈ្មោះ ម៉ៅ បានដាក់ពង្រាយជាច្រើនកន្លែងនៅក្នុងដីលំនៅឋានរបស់ខ្លួន នឹងធ្វើសកម្មភាពអាចជ្រៀកឈើទាំងថ្ងៃដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ និងម៉ាស៊ីនថាសជាច្រើនគ្រឿងលាន់ឮរំពង មិនឃើញសមត្ថកិច្ច និងមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបសោះ ។

ប្រជាពលរដ្ឋម្នាក់សុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យអ្នកសារព័ត៌មានយើងដឹងថា រោងសិប្បកម្មអាជ្រាបឈើខាងលើនេះសង្ស័យមិនមានច្បាប់អនុញ្ញាតនោះទេ.! ដែលកំពង់ធ្វើសកម្មភាពអាជ្រៀកឈើទាំងថ្ងៃទាំងយប់មិនតែប៉ុណ្ណោះពេលធ្វើសកម្មភាពអាឈើម្ដងៗ សំឡេងម៉ាស៊ីនលាន់ឮខ្លាំងរំលងពីផ្ទះមួយទៅផ្ទះមួយ រំខានពួកគាត់រកពេលសម្រាកពេលថ្ងៃមិនបាន  ម្យ៉ាងទៀតពេលយប់មានរថយន្ត ឬរ៉ឺម៉ក មកទម្លាក់ឈើ នឹងលើកឈើឡើងម្ដងៗ ឮសំឡេងក្តូងក្តាំងរកពេលដេកពួនមិនបាន ពួកគាត់ឆ្ងល់ថា តើហេតុអ្វីបានជាថៅកែឈ្មោះ ម៉ៅ អាចដាក់រោងម៉ាស៊ីន ប្រើប្រភេទម៉ាស៊ីនរ៉ៃ និងម៉ាស៊ីនថាស់ជាច្រើនគ្រឿង នៅកណ្ដាលភូមិ នឹងធ្វើសកម្មភាពអាជ្រៀកឈើដោយមិនគិតពីផលប៉ះពាល់របស់ពួកគាត់អញ្ជឹង សង្ស័យថៅកែឈ្មោះ ម៉ៅ បានសែនព្រេនដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ឬមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងជំនាញពាក់ព័ន្ធទាំងអស់ បានសើមមាត់សើមករ អស់ហើយទេដឹង? ទើបសកម្មភាពអាចឈើនេះទៅដោយរលូនមិនមានការបង្ក្រាប ។

គួររំលឹកផងដែរកាលពីកន្លងទៅនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ លោក បានរាយការណ៍ជូនលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងរោងសិប្បកម្មអាច្រៀកឈើខ្នាតយក្សប្រើប្រភេទម៉ាស៊ីនរ៉ៃ របស់ថៅកែ ម៉ៅ នៅក្នុងភូមិព្រៃខ្លា ឃុំពោធិ៍អង្គ្រង និងរោងម៉ាស៊ីន (ម៉ាស៊ីនរ៉ៃ)របស់ថៅកែឈ្មោះ ធី នៅក្នុងភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងនោះគេឃើញសមត្ថកិច្ចឆ្លៀតពេលចុះបង្ក្រាបបានឈើ និងខ្មោចម៉ាស៊ីនរ៉ៃ កញ្ចាស់បញ្ឈរ១គ្រឿង នៅក្នុងឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក រតន: ឧត្តម អធិការរង និងកម្លាំងក្រុមការងាររបស់ស្រុក ដឹកនាំដោយលោក សួង រុន អភិបាលរងនឹងកម្លាំងរដ្ឋបាលព្រៃឈើផងដែរ និងរឹបអូសបានវត្ថុតាងមួយចំនួន ចំណែកម្ចាស់សិប្បកម្មអាចជ្រៀកឈើបានរត់គេចខ្លួនបាត់ស្រមោល។

ប្រជាពលរដ្ឋឆ្ងល់និងសួរមកអ្នកសារព័ត៌មានយើងថាហេតុអ្វីកន្លែងផ្សេងទៀតសមត្ថកិច្ចមិនបង្ក្រាប អ្នកសារព័ត៌មានយើងបានសួរបន្តទៅលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ លោកថាទីតាំងពីរកន្លែងនោះលោកកំពុងតែស្នើសុំ ដីការពីតុលាការ ព្រោះទីតាំងនោះនៅក្នុងផ្ទះ ។ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ទីតាំងរោងសិប្បកម្មអាជ្រៀតឈើរបស់ថៅកែ ម៉ៅ នៅតែបន្តសកម្មភាពអាជ្រៀតឈើដដែល.! ហើយអ្នកសារព័ត៌មានយើងបានរាយការណ៍ជូនទៅលោក យឹម ណន ម្តងទៀត តាមប្រព័ន្ធតេឡេក្រាម លោកបានឆ្លើយតបយ៉ាងខ្លីថា (អរគុណច្រើនខ្ញុំឲ្យមន្ត្រីទៅមើលសិន)

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាតើម្ចាស់រោងសិប្បកម្មអាចជ្រៀតឈើខ្នាតយក្សមួយកន្លែងដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ និងម៉ាស៊ីនថាសជាច្រើនរបស់ថៅកែ ម៉ៅ នឹងជាមេឈ្មួញចាស់វស្សា ជាយូរឆ្នាំហើយនោះប្រហែលមានយីអ៊ុនខ្ពស់ (ឬសមានខ្សែអ្នកធំ) បានជាសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានប៉ះ ខណ:ទីតាំងខាងលើនៅតែបន្តសកម្មភាពអាជ្រៀកឈើរៀងរាល់ថ្ងៃនោះ។

ដោយឡែកលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អ្នកព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនតាមប្រព័ន្ធតេឡេក្រាម លោកបានឆ្លើយតបយ៉ាងខ្លីដែរថា(ចាំខ្ញុំអោយជំនាញចុះទៅពិនិត្យ)

សូមបញ្ជាក់ថារោងសិប្បកម្មអាច្រៀកឈើខ្នាតយក្សប្រើប្រភេទ,ម៉ាស៊ីនរ៉ៃ នៅក្នុងភូមិព្រៃខ្លា ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនមែនមានតែថៅកែឈ្មោះ ម៉ៅ ម្នាក់នោះទេ នៅមានថៅកែជាច្រើននាក់ទៀតកំពុងតែប្រព្រឹត្តបទល្មើស ដូច្នេះស្នើសុំសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់គួរតែបើកការស៊ើបអង្កេតនិងចុះបង្ក្រាបផងទាន.៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!