ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

នគរបាលស្រុកសំរោងទង ឃាត់ខ្លួនមុខសញ្ញាជួញដូងដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា…

នគរបាលស្រុកសំរោងទង ឃាត់ខ្លួនមុខសញ្ញាជួញដូងដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា…

ខេត្តកំពង់ស្ពឺ÷ ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកសំរោងទង ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នេះបើតាមការបញ្ជាក់ពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថាដោយអនុវត្តតាមបទបញ្ជាលោក ឧត្ដមសេនីយ៍ទោ ស្នងការថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿង ញៀនស្រុក បានចុះល្បាតនៅក្នុងភូមិសាស្រ្ត បានឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ មាន២ករណីផ្សេងគ្នា។

លោក ឃុត សុផល បានហើយដឹងបន្ថែមទៀតថាករណីទី.១ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបានឃាត់នៅចំណុចភូមិ អូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យឈ្មោះ ឆែ លីហួត ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ធ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់តូច ម៉ូតូ ១គ្រឿង ទូរសព្ទដៃ ១គ្រឿង ។

លោក ឃុត សុផល អធិការស្រុកបានឲ្យដឹងទៀតថា ករណីទី.២ កម្លាំងជំនាញ់ប្រឆាំងគ្រឿងញៀនបានឃាត់នៅចំណុចភូមិសំបួរ ឃុំមហា សាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យឈ្មោះ ហុង បញ្ញា ភេទប្រុស អាយុ២២  ឆ្នាំ នៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ.នឹងដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ (មធ្យម ១ កញ្ចប់ ,តូច៤កញ្ចប់) ទូរសព្ទដៃ ១គ្រឿង ។

វត្ថុតាំងដែរកម្លាំងជំនាញប្រឆាំងគ្រឿងញៀនឃាត់បានសរុបឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ប្រុស ដកហូតគ្រឿងញៀនចំនួន ១០កញ្ចប់ (មធ្យម ១កញ្ចប់, តូច៩កញ្ចប់) , ម៉ូតូ១គ្រឿង,  ទូរស័ព្ទ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាំងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ចាត់ការតាមនីតិវិធីច្បាប់ ៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!