ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

នគរបាលស្រុកសំរោងទង.ឃាត់ខ្លួនជនសង្ស័យ ៤នាក់ករណីគប់កញ្ចក់រថយន្តតាមដងផ្លូវ…

នគរបាលស្រុកសំរោងទង.ឃាត់ខ្លួនជនសង្ស័យ ៤នាក់ករណីគប់កញ្ចក់រថយន្តតាមដងផ្លូវ…

ខេត្កកំពង់ស្ពឺ÷ ពាក្យចាស់លោកតែងពោលថា រពឹសដៃ.ផ្ទៃស្អែត ដោយឡែកយុវជន០៤នាក់នេះរពឹសដៃ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង ធ្វើការឃាត់ខ្លួនក្រោយពូកគេរពឹសដៃធ្វើសកម្មភាពជិះម៉ូតូគប់ទៅលើកញ្ចក់រថយន្តអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នេះបើតាមការបញ្ជាក់ពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថានៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥លោកបានទទួលពាក្យបណ្តឹងពីឈ្មោះ សន ចាន់ថេត ភេទប្រុស  អាយុ ២៦ឆ្នាំ នៅភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ.ថាជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល បាទបើតាមម្ចាស់បណ្ដឹងបានឲ្យដឹងទៀតថានៅវេលាម៉ោង  ២២ និង ២០នាទី បានបើករថយន្ត ម៉ាកកាំម៉ារីឆ្លាម សេរីឆ្នាំ១៩៩៦ ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2A-6354  ចេញពីពេទ្យតេជោសន្តិភាព រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ ពីកើត ទៅលិច មកដល់ចន្លោះគីឡូម៉ែត្រ ៣៨-៣៩ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏មានជនសង្ស័យចំនួន ៤នាក់ជិះម៉ូតូ ២គ្រឿង ម៉ាកហុងដា មកពីក្រោយបានវ៉ាហើយយកដុំថ្មគប់បណ្ដាលអោយបែកកញ្ចក់រថយន្តខាងមុខ និងធ្វើដំណើរមកដល់ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកដុំថ្មគប់មកលើកញ្ចក់រថយន្តម្ដងទៀត ម្ចាស់រថយន្តបានបើកដេញតាមបានផ្ដួលម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២៥ ពណ៍ខៀវ ពាក់ផ្លាក លេខ ភ្នំពេញ 1LL-8838 នៅចំណុចផ្លូវលំភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ចាក់ទៀតថាក្រោយពីទទួលបានពត៍មាន កម្លាំងព្រហ្មទណ្ឌស្រុកបានធ្វើការស្រាវជ្រាវឃាត់មនុស្សចំនួន ៤នាក់:
១- ឈ្មោះ ពេជ្រ ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជាម្ចាស់ម៉ូតូ អ្នកបើក
២- ឈ្មោះ មាន សូយទ្រី ហៅទ្រី ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកគប់
៣- ឈ្មោះ ភូ ចាន់ដា ហៅចយ ភេទប្រុស អាយុ ២១ឆ្នាំ អ្នកបើក
៤- ឈ្មោះ សូត្រ ស៊ីធួន ភេទប្រុស អាយុ ២០ឆ្នាំ ជិះក្រោយ ទាំង ៤នាក់នៅភូមិសំរោងទងលើ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ឃុត សុផល បានបន្ថែមទៀតថាបានបន្ថែមទៀតថាក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួន ពិតជាបានគប់កញ្ចក់រថយន្តខាងលើពិតប្រាកដមែន និងដកហូតបានម៉ូតូ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញកំពុងធ្វើការសាក សួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!