ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រោងសិប្បកម្មកែច្នៃឈើនឹងអាជ្រៀកឈើខ្នាតធំមួយកន្លែង សង្ស័យគ្មានច្បាប់ កំពុងតែបើកដំណើរយ៉ាងរលូន.សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធ មិនបង្ក្រាប..

រោងសិប្បកម្មកែច្នៃឈើនឹងអាជ្រៀកឈើខ្នាតធំមួយកន្លែង សង្ស័យគ្មានច្បាប់ កំពុងតែបើកដំណើរយ៉ាងរលូន.សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធ មិនបង្ក្រាប..

ខេត្តកំពត៖ ឈើជាច្រើនកំណត់បានដាក់ពង្រាយនៅក្នុងរោងសិប្បកម្មកែច្នៃឈើ និងអាជ្រៀតឈើខ្នាតធំមួយកន្លែងសង្ស័យគ្មានច្បាប់ បាននិងកំពុងធ្វើសកម្មភាព កែច្នៃឈើនិងអារច្រៀកដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ ជារៀងរាល់ថ្ងៃ សមត្ថកិច្ចនិង មន្ត្រីជំនាញពាក់ព័ន្ធហាក់បីដូចជាមិនមានឆន្ទះក្នុង ការបង្ក្រាបសោះ ។

សេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា កន្លែងកែច្នៃឈើ និងអាជ្រៀកឈើដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ មួយកន្លែងនេះដែលមានម្ចាស់ឈ្មោះ តា មោក អាយុប្រហែជាង ៥០ឆ្នាំ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជល់គីរី ខេត្តកំពត បានធ្វើសកម្មភាពកែច្នៃឈើ និងអារឈើជារៀងរាល់ថ្ងៃដោយមិនខ្លាច ញញើតច្បាប់អ្វីបន្តិចសោះ។

ជាក់ស្ដែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សំឡេងម៉ាស៊ីនកែច្នៃឈើបានលាន់ឮចេញពីក្នុងរោងសិប្បកម្ម ដោយក្រុមជាងកំពុងតែសម្រុកធ្វើយ៉ាងមមាញឹកដោយមិនមានពេលឈប់សម្រាក ខណៈម្ចាស់សិប្បកម្មឈ្មោះ តា មោក ឈរពិនិត្យមើលពីសកម្មភាពក្រុមជាងកំពុងតែកែច្នៃឈើផងដែរ។ (តើម្ចាស់សិប្បកម្មឈ្មោះ តា មោក មានខ្សែអ្នកធំមែនទេ.?) បានជារោងសិប្បកម្មកែច្នៃឈើនិងអាជ្រៀកឈើប្រើប្រភេទម៉ាស៊ីរ៉ៃ របស់គាត់ បើក ដំណើរការបានយ៉ាងរលូនដូច្នេះនោះ ។

ប្រភពសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ថារាល់ថ្ងៃរោងសិប្បកម្មកែច្នៃឈើ និងអាជ្រៀកឈើមួយកន្លែងនេះបានធ្វើសកម្មភាពអារជារៀងរាល់ថ្ងៃដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ ជួបនឹងការហុយពិបាកដកដង្ហើមទ្រាំនឹងក្លិនអាចម៍រណាស្ទើរតែមិនបាន សំឡេងម៉ាស៊ីនលាន់ឮរំខានរកពេលសម្រាកមិនបាន

ម្យ៉ាងទៀតពេលយប់មានរថយន្ត ឬរ៉ឺម៉កមកទម្លាក់ឈើ នឹងលើកឈើឡើងម្ដងៗឮស្នូរក្តូងក្តាំងរកពេលដេកពួនមិនបាន

ពួកគាត់ឆ្ងល់ថាហេតុអ្វីរោងសិប្បកម្មកែច្នៃឈើ និងអាជ្រៀតឈើខ្នាតធំ ដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ របស់ តា មោក អាចបើកដំណើរការនៅក្នុងភូមិបានដោយមិនគិតពីផលប៉ះពាល់ដល់ពួកគាត់ សង្ស័យ តា មោក បានសែនព្រេនដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ឬមន្ត្រីជំនាញពាក់ព័ន្ធអស់ហើយទេដឹង? ទើបបើកដំណើរការបានរលូនបែបនេះនោះ។

ប្រជាពលរដ្ឋសំណូមពរដល់ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធមេត្តាជួយចុះពិនិត្យ ទប់ស្កាត់រោងសិប្បកម្មកែច្នៃឈើ និងអាជ្រៀកឈើដែលមានម្ចាស់ឈ្មោះ តា មោក. សង្ស័យគ្មានច្បាប់អនុញ្ញាតនេះផង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!