ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ទំហំទឹកចិត្តធំជាងទំហំទឹកលុយដែលមិនអាចកាត់ថ្លៃបាន លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានផ្តល់ផ្ទះសង្ក័សីមួយខ្នង ឧបត្ថម្ភថវិការនិងគ្រឿងឧបភោគបរិភោគ ជូនដល់លោកយាយ ឈុន ស័ក អាយុ៩៣ឆ្នាំ ក្នុងខេត្តកំពង់ស្ពឺ

ទំហំទឹកចិត្តធំជាងទំហំទឹកលុយដែលមិនអាចកាត់ថ្លៃបាន លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានផ្តល់ផ្ទះសង្ក័សីមួយខ្នង ឧបត្ថម្ភថវិការនិងគ្រឿងឧបភោគបរិភោគ ជូនដល់លោកយាយ ឈុន ស័ក អាយុ៩៣ឆ្នាំ ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ÷កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខលោកយាយ ឈុន ស័ក អាយុ៩៣ឆ្នាំ ដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាក ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាក់ស្តែងដោយមើលឃើញថាផ្ទះចាស់របស់លោកយាយ មានសភាពទ្រុឌទ្រោមធ្លុះធ្លាយ ពុកផុយពិបាករស់នៅ ណាមួយចូលដល់រដូវវស្សាផង ដោយមើលឃើញពីការលំបាក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយក្រុមការងារ បានសាងសង់ផ្ទះសង្ក័សីមួយខ្នងទំហំ(៣,៥០មx៤ម)ជូនដល់លោកយាយផងដែរ។

ក្រោយពីជួបសំណេះសំណាលសួរសុខទុក្ខនិងពិនិត្យផ្ទះដែលបានសាងសង់ជូនលោកយាយរួច លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភនូវថវិការចំនួន ១៨០,០០០រៀល,សាងសង់ផ្ទះសង្ក័សីទំហំ(៣មx៤ម)ដោយចំណាយថវិការអស់ចំនួន ៦១៧.៦ដុល្លា និងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករចំនួន០២បេ,ទឹកផ្លែឈើចំនួន ០១កេស,ទឹកសុទ្ធចំនួន ០១កេស,មីចំនួន ០១កេស,ទឹកស៊ីអ៊ីវចំនួន ០១យួរ,ទឹកត្រីចំនួន ០១យួរ,ត្រីខចំនួន ០១យួរ,ម៉ុងចំនួន ០១,កន្ទេលចំនួន០២ និងម៉ាស់ចំនួន ២ប្រអប់ផងដែរ ។

ជាចុងក្រោយ មុននឹងជំរាបលាលោកយាយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយក្រុមការងារបានជូនពរដល់លោកយាយសូមឲ្យមានសុខភាពល្អ និងពិសេសផ្តាំផ្ញើរដល់កូនចៅរបស់លោកយាយ បើមានបញ្ហាអ្វី ឬអសន្តិសុខផ្សេងៗ សូមរាយការដល់ក្រុមការងារភ្លាមៗ ដើម្បីឲ្យក្រុមការងារចុះជួយសម្របសម្រួលជូន៕

ដោយក្តីរំភើបរីករាយឥតឧបមា លោកយាយ ព្រមទាំងកូនចៅ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!