ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ប្រជាសហគមន៍ជាង ៦០នាក់ បាននាំគ្នាកាន់បណ្ដាធ្វើការតវ៉ា និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយសង្គ្រោះដីព្រៃឈើសហគមន៍អ្នកតាថ្មព្រង់…

ប្រជាសហគមន៍ជាង ៦០នាក់ បាននាំគ្នាកាន់បណ្ដាធ្វើការតវ៉ា និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយសង្គ្រោះដីព្រៃឈើសហគមន៍អ្នកតាថ្មព្រង់…

ខេត្តព្រះសីហនុ÷ ដោយអស់ជំនឿពីរអាជ្ញាធរខេត្តព្រះសីហនុ និងមិនមានដំណោះស្រាយជូនខាងសហគមន៍នោះនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ប្រជាសហគមន៍ជាង ៦០នាក់ តំណាងឲ្យប្រជាសហគមន៍ ៣៣៩គ្រួសារបាននាំគ្នាធ្វើដំណើរពីស្រុកកំពង់សីលាទៅរាជធានីភ្នំពេញដើម្បីធ្វើការតវ៉ានិងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយរកយុត្តិធម៌ សុំធ្វើមោឃៈបណ្ណកម្មសិទ្ធិខុសច្បាប់ ដែលក្រុមជនខិលខូចធ្វើប្លង់ក្រូបពីលើដីព្រៃឈើសហគមន៍អ្នកតាថ្មព្រង់(យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន)និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន  ជួយសង្គ្រោះដីព្រៃឈើសហគមន៍នេះផង។

ការតវ៉ានេះធ្វើឡើង ក្រោយពីដីព្រៃឈើសហគមន៍អ្នកតាថ្មព្រង់ ស្ថិតនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរស្រុកកំពង់សិលា យកគ្រឿងចក្រទៅធ្វើការឈូសឆាយយកដីឱ្យទៅក្រុមហ៊ុន.មី.នើ វ៉ា.អ៊ុនវេសមុិន.ឯ.ក.ធ្វើជាទីលានចាក់សំរាមបណ្ដោះអាសន្ន ខណៈដីព្រៃឈើសហគមន៍អ្នកតាថ្មព្រង់នេះ ពួកគាត់ធ្លាប់អាស្រ័យផល និងអាចផ្ដល់ប្រយោជន៍ជាច្រើនដល់កូនចៅជំនាន់ក្រោយ កំពុងប្រឈមការបាត់បង់ទាំងស្រុង។

លោក ឃុត ស៊ីនឿន ប្រធានសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ បានប្រាប់អង្គភាពសារព័ត៌មានយើងថា សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ បានបង្កើតឡើង កាលពីឆ្នាំ២០០០ រហូតមកដល់២០០៩ ទទួលបានកិច្ចព្រមព្រៀងដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តព្រះសីហនុ ប្រគល់កិច្ចព្រមព្រៀងនោះជូនមកសហគមន៍ដើម្បីគ្រប់គ្រង និងការពារដីព្រៃ លើផ្ទៃដីសរុបចំនួន ៧៩៣ ហិកតា ស្ថិតនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ដែលមានប្រជាសហគមន៍សរុបចំនួន ៣៣៩គ្រួសារ អាស្រ័យផលលើដីព្រៃឈើក្នុងសហគមន៍នេះ។

លោក ឃុត សុីនឿន បានប្រាប់ទៀតថាទីតាំងដីសហគមន៍អ្នកតាថ្មព្រង់ខាងលើនេះ ជាសម្បត្ដិសាធារណៈរសប់រដ្ឋ ដែលជាដីគ្រប់គ្រងដោយ ក្រសួងចំនួនពីរ មានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រហូតមកដល់២០១០ ដីព្រៃឈើសហគមន៍ ដែលជាសម្បត្ដិសាធារណៈរបស់រដ្ឋនោះ ត្រូវបានគេធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី (ហៅថាប្លង់រឹង) ចំនួន ០៤ប័ណ្ណក្បាលដី សរុបទំហំដីជាង ៣០ហិកតា ដែលក្នុងនោះ មានឈ្មោះ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលាផងដែរ ជាហេតុធ្វើឲ្យប្រជាសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ កើតការហួសចិត្ដ ត្បិតអី ដីសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ដែលជាដីសម្បត្ដិសាធារណៈរបស់រដ្ឋ ត្រូវបានការពារដោយសហគមន៍ ចាប់តាំងពីឆ្នាំ២០០០ មក បែរជាមានអ្នកមកធ្វើប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។

បើយោងតាម សេចក្តីណែនាំ. ស្តីពី.ការអនុវត្តបទបញ្ជាលេខ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងសេវាសាធារណៈ នៅក្នុងសេចក្តីណែនាំនោះ (ត្រូវរក្សាព្រៃសហគមន៍ ដីសហគមន៍ សម្រាប់បម្រើប្រយោជន៍សាធារណៈនាពេលអនាគត) ប៉ុន្តែបច្ចុប្បន្ននេះដីព្រៃឈើសហគមន៍អ្នកតាថ្មព្រង់ កំពុងប្រឈមការបាត់បង់ទាំងស្រុង ខណមានក្រុមជនខិលខូចបានខ្លែងបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដីដែលទទួលបានត្រឹមការអនុញ្ញាតឱ្យប្រើប្រាស់ ឬធ្វើអាជីវកម្ម (បែបជាមានក្រុមជនខិលខូចគប់គិតគ្នាធ្វើប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនដោយមិនខ្លាចញញើតនឹងច្បាប់សោះ)

បើយោងតាមពាក្យបណ្តឹងរបស់លោក ឃុត សុីនឿន ចុះនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ គោរពជូនឯកឧត្តម អភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ បដិសេដលើការយកដីព្រៃសហគមន៍ចំនួន ៩១ហិកតា សម្រាប់ធ្វើជាទីលានចាក់សំរាម ជួយ អន្តរាគមន៍ចុះបញ្ជីដីព្រៃសហគមន៍ទំហំ ៧៩៣ហិកតា និងចាត់ វិធានការដោះស្រាយលើករណីដី សហគមន៍អ្នកតាថ្មព្រង់ មានទំហំ ៧៩២ ហិចតា មានទីតាំងស្ថិតនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលត្រូវបានក្រុមជនខិលខូចគប់គិតធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី (ហៅថាប្លង់រឹង) ក្នុងនោះមានឈ្មោះលោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ផងដែល ប៉ុន្តែលោកអភិបាលខេត្ត ព្រះសីហនុ មិនមានដំណោះស្រាយជូនខាងសហគមន៍លោកនោះទេ.។

ដោយអស់ជំនឿនិងមិនមានដំណោះស្រាយពីអាជ្ញាធរខេត្តព្រះសីហនុ.ទើបប្រជាសហគមន៍នាំគ្នាមករាជធានីភ្នំពេញធ្វើការតវ៉ានិងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយសង្គ្រោះដីព្រៃឈើសហគមន៍ និងជួយចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីព្រៃឈើសហគមន៍អ្នកតាថ្មព្រង់នេះផងដែរ។

សូមបញ្ជាក់ថា ព័ត៌មាន មិនមែនជាភស្តុតាង តែជាតម្រុយឈានទៅរកភស្តុតាង.?

ព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា.! សូមអរគុណ.!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!