ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានជាបន្តបន្ទាប់ និងដកហូតគ្រឿងញៀនជាង ១១កញ្ចប់….

កម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានជាបន្តបន្ទាប់ និងដកហូតគ្រឿងញៀនជាង ១១កញ្ចប់….

ខេត្តកំពង់ស្ពឺ÷ ជនសង្ស័យ០២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនជាង១១កញ្ចប់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នេះបើតាមការបញ្ជាក់ពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យអ្នកសារព័ត៌មានយើងដឹងថា÷ដោយអនុវត្តតាមបទបញ្ជាលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្ន្ងងការនគរបាលខេត្តស្ពឺ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានចុះល្បាតនឹងបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ នាក់: ឃាត់ខ្កួននៅចំណុចភូមិជ្រលងញ៉ូស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខសញ្ញាជួញដូរដោយខុសច្បាប់នោះមានឈ្មោះ ហួរ ភូមិ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិជ្រលងញ៉ូស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន បានដកហូតវត្ថុតាងរួមមាន: -ម្សៅក្រាមព័ណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៨កញ្ចប់តូច,ទូរស័ព្ទដៃ ១ គ្រឿង។

លោកវីរៈសេនីយ៍ឯក ឃុត សុផល បានឲ្យដឹងទៀ តថា÷តាមចម្លើយសារភាពឈ្មោះ ហួរ ភូមិ ខាងលើ បានឆ្លើយថាគ្រឿងញៀននោះខ្លួនបានទិញពីឈ្មោះ ចិត្រ ក្រោយមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិក្រាំង ស្វាយ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ការឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នោះនៅចំណុចភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.ក្នុងនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន បានដកហូតវត្ថុតាង: គ្រឿងញៀនចំនួន ៣កញ្ចប់ (មធ្យម ១ កញ្ចប់,តូច ២ កញ្ចប់),ទូរស័ព្ទដៃ ១ គ្រឿង និងម៉ូតូ ១ គ្រឿង ។

សូមបញ្ជាក់ផងដែលថា÷ឈ្មោះ កែវ វិចិត្រ មានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន ២ ដីកា:
១•ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ១៦០ ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២១ ចេញដោយលោក អ៉ី សាវិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងក/ស្ពឺ ចោទពីបទ: ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិក្រាំងស្វាយ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។

២•ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៧៨០ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយលោក លាង លីហៀង ចៅក្រមស៊ើបសួរ នៃសាលាដំបូងក/ស្ពឺចោទពីបទ: ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានបន្ថែមទៀតថា កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនបានចុះល្បាតឃាត់មុខសញ្ញាជួញដូរនិងដកហូតបានវត្ថុតាំងសរុបរួមមាន÷ ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ប្រុស នឹងដកហូតម្សៅក្រាមព័ណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១១កញ្ចប់ (មធ្យម ១ កញ្ចប់,តូច ១០កញ្ចប់) ,ម៉ូតូ ១ គ្រឿង ,ទូរស័ព្ទដៃចំនួន ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាំងកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!