ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ក្រុមគ្រឿងចក្រជាច្រើនបានជិកកាយយកអាចម៍ដីជាប់ជើងភ្នំ ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលផង…

ក្រុមគ្រឿងចក្រជាច្រើនបានជិកកាយយកអាចម៍ដីជាប់ជើងភ្នំ ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលផង…

ខេត្តកំពង់ស្ពឺ÷ ដីជាប់នឹងជើងភ្នំមួយកន្លែងកំពុងរងការជីកកាយយកអាចម៍ដីរបាយថ្ម ពីសំណាក់ក្រុមថៅកែគ្រឿងចក្រជាច្រើន នឹងដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន សង្ស័យមិនមានលិខិតអនុញ្ញាត ជាហេតុធ្វើឲ្យបាត់បង់ពន្ធចំណូលចូលរដ្ឋដ៏ធ្ងន់ធ្ងរ ស្នើសុំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលផង ស្ថិតនៅភូមិចាស់ ឃុំពេជ្រមុន្នី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ បានចុះទៅដល់កន្លែងទីតាំងនិងបានថតផ្ដិតយករូបភាពនៅសកម្មភាពក្រុមគ្រឿងចក្រកំពុងតែជិកកាយយកអាចម៍ដីរបាយថ្ម ជាប់នឹងជើងភ្នំ ឃើញមានក្រុមឡានបែនជាច្រើនគ្រឿងដឹកចេញយកមកចាក់បំពេញដីមួយកន្លែង ខណៈអ្នកសារព័ត៌មានយើងបានរាយការណ៍ទៅលោក ណុប ផាន់ណា មន្ត្រីជំនាញទទួលបន្ទុករ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ លោកថារវល់ជាប់ប្រជុំ ចាំប្រជុំចប់លោកនឹងចុះទៅពិនិត្យមើល ។

សូមបញ្ជាក់ថា ព័ត៌មាន មិនមែនជាភស្តុតាង តែជាតម្រុយឈានទៅរកភស្តុតាង.? ខណៈប្រភពបានឲ្យដឹងថាក្រុមគ្រឿងចក្រខាងលើនេះបានធ្វើសកម្មភាពជិកកាយយកអាចម៍ដីរបាយថ្ម នៅជុំវិញជើងភ្នំខាងលើនេះដឹកយកទៅលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរមកហើយ។

ប្រភពបានបន្តទៀតថាបុគ្គលដែលជាថៅកែគ្រឿងចក្រខាងលើនេះបានអួតខ្លួនឯងថាជា(អ្នកកាសែត) ហើយថាគ្មានអ្នកណាហ៊ានសួរនាំលោកនោះទេហើយបុគ្គលម្នាក់នេះតែងតែដាក់គ្រឿងចក្រធ្វើសកម្មភាពជីកកកាយយកអាចម៍របាយថ្ម នៅជាប់នឹងជើងភ្នំ សង្ស័យមិនមានលិខិតអនុញ្ញាតពីស្រុក និងខេត្ត ម្យ៉ាងទៀតក្រុមឡានបែនដឹកជញ្ជូននោះមើលទៅមិនមានលក្ខណៈបច្ចេកទេសមិនបានក្រូបឱ្យបានត្រឹមត្រូវមុននឹងដឹកចេញ ករណីនេះមហាជនមានការសង្ស័យថាប្រហែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់សើមកហើយ បានមិនពិនិត្យមើលក្រុមឡានខាងលើនេះ ។

ជាការសំណូមពរ និងស្នើសុំដល់ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តមមេត្តាជួយពិនិត្យនៅទីតាំងជីកការយកអាចម៍ដីរបាយថ្ម ពីសំណាក់ក្រុមគ្រឿងចក្រ នឹងដឹកលក់ធ្វើអាជីវកម្ម នៅចំណុចខាងលើដើម្បីចាត់វិធានការឱ្យបានច្បាស់លាស់ (តើមានលិខិតអនុញ្ញាតដែរទេ.?) នឹងជួយពិនិត្យមើលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនដែលកន្លងមកតែងតែមានការលួចឃុបឃិតគ្នាជាមួយក្រុមជនឆ្លៀតឳកាសដែលតែងលួចធ្វើអាជីវកម្ម កេងចំណេញលើពន្ធសួយសាររបស់រដ្ឋបន្លំពីអាជីវកម្មខ្នាតធំមកខ្នាតតូចដោយសារតែមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធនេះផងទាន ៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!