ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

នគរបាលស្រុកសំរោងទង បាននាំយកថវិកាចុះសុខទុក្ខកងកម្លាំង និងកម្លាំងប្រជាការពារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ…

នគរបាលស្រុកសំរោងទង បាននាំយកថវិកាចុះសុខទុក្ខកងកម្លាំង និងកម្លាំងប្រជាការពារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ…

ខេត្តកំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារនគរបាលស្រុកសំរោងទង បានបន្តនាំយកថវិកាឯកឧត្ដមព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ស្ពឺ ចុះសុខទុក្ខកងកម្លាំង និងកម្លាំងប្រជាការពារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

នេះបើតាមការបញ្ជាក់ពីលោកវិរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដមព្រះរាជអាជ្ញា
សាលាដំបូងខេត្តកំពង់ស្ពឺ លោក រ៉ា លីសួន ព្រះរាជអាជ្ញារង ទទួលការងារចុះស្រុកសំរោងទង បានជួយឧបត្ថមថវិកាតាមរយៈក្រុមការងារនគរបាលស្រុកសំរោងទង ដើម្បីនាំយកទៅសួរសុខទុក្ខកងកម្លាំង ដែលមានជម្ងឺ និងប្រជាការពារជួបគ្រោះថ្នាក់ចរាចរណ៍។

លោក ឃុត សុផល បានបន្ថែមទៀតថា ថវិកាដែលក្រុមការងារនគរបាលស្រុកនាំយកទៅបានប្រគល់ជូន÷
១-លោក អ/ឯក ស៊ុំ ចន្ថា នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុទឹកប្រាក់ ចំនួន ២០០$ (ពីរយដុល្លា) ។
២-លោក ផូ អុីម អាយុ ៤៨ឆ្នាំរស់នៅភូមិរំដួល ឃុំត្រពាំងគង ជាកម្លាំងប្រជាការពារ ទឹកប្រាក់ចំនួន ២០០$ (ពីរយដុល្លា) ក្នុងនោះថវិការោងចក្រកាត់ដេរសំលៀកបំពាក់សាប្រ៊ីណា ២១០,០០០រៀលផងដែរ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោក ផូ អុឹម បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងរាយសាជីជួយសម្រួលចរាចរណ៍ជូនកម្មករ កម្មការនី នៅមុខរោងចក្រសាប្រ៊ីណា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ក្រុមការងារនគរបាលស្រុកសំរោងទង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ថ្នាក់ដឹកនាំ ជូន ដល់កងកម្លាំង និងកម្លាំងប្រជាការពារ ត្រូវខិតខំសំរាកព្យាបាលជម្ងឺ តាមការណែនាំរបស់លោកគ្រូពេទ្យ និងឆាប់បានជាសះស្បើយ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!