ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ថៅកែគ្រឿងចក្រចំណាយដី.៤ឡាន ឱ្យលោកមេឃុំកក់ សម្រាបជួសជុលផ្លូវ ដើម្បីជិកកាយយកអាចម៍ដី ក្នុងបឹង ដឹកលក់ធ្វើអាជីវកម្ម.ខណៈមន្ត្រីជំនាញថាមិនបានដឹង..

ថៅកែគ្រឿងចក្រចំណាយដី.៤ឡាន ឱ្យលោកមេឃុំកក់ សម្រាបជួសជុលផ្លូវ ដើម្បីជិកកាយយកអាចម៍ដី ក្នុងបឹង ដឹកលក់ធ្វើអាជីវកម្ម.ខណៈមន្ត្រីជំនាញថាមិនបានដឹង..

ខេត្តកំពង់ស្ពឺ÷ ដីត្រត្រពាំងទឹកមួយកន្លែងកំពុងរងការជិះកកាយយកអាចម៍ដីដឹងចេញទៅលក់ធ្វើអាជីវកម្មពីសំណាក់ថៅកែគ្រឿងចក្រ សង្ស័យមិនមានលិខិតអនុញ្ញាតពីរស្រុក និងខេត្ត ស្នើសុំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើល នឹងធ្វើការទប់ស្កាត់ទៅលើក្រុមជនឆ្លៀតឳកាសដែលតែងលួចធ្វើអាជីវកម្ម កេងចំណេញលើពន្ធសួយសាររបស់រដ្ឋដោយសារតែមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ.នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ភ្នាក់ងារអង្គភាពគេហទំព័រ ស៊ីអិនធី ហតញូយ៍ បានចុះទៅដល់ទីតាំងដីត្រពាំងទឹក ដែលស្ថិតនៅក្នុងភូមិត្រពាំងឈូរ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃើញក្រុមគ្រឿងចក្រជីកកកាយយកអាចម៍ដីពិតមែន និងដឹកចេញយកទៅចាក់បំពេញទីតាំងដីមួយកន្លែងស្ថិតនៅភូមិខ្នារតានង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សង្ស័យមិនទាន់មានលិកខិតអនុញ្ញាតពីស្រុក និងខេត្ត ម្យ៉ាងទៀតក្រុមឡានដែលដឹកជញ្ជូនអាចម៍ដីចេញពីក្នុងរណ្ដៅនោះមើលទៅមិនមានលក្ខណៈបច្ចេកទេស មិនបានក្រូបឱ្យបានត្រឹមត្រូវមុននឹងដឹកចេញ បណ្ដាលឱ្យដីធ្លាក់ពីលើឡានមកលើផ្លូវជាតិបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរផងដែរ។ ករណីនេះមហាជនមានការសង្ស័យថាប្រហែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់សើមកហើយ បានមិនពិនិត្យមើលក្រុមឡានខាងលើនេះ ។

ក្រោយពីឃើញសកម្មភាពគ្រឿងចក្រជិកកាយយកអាចម៍ដីក្នុងត្រពាំងទឹកខាងលើភ្នាក់ងារសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកមេឃុំកក់ លោកបានទទួលស្គាល់ថាពិតជាមានការជិកកាយយកអាចម៍ដីដឹកចេញពិតមែន ព្រោះលោកជាអ្នកអនុញ្ញាតឲ្យជិកដើម្បីតម្រឹមឱ្យស្មើគ្នា ហើយលោកថាក្រុមថៅកែគ្រឿងចក្របានឲ្យដី.៣.៤.ឡាន សម្រាប់ជួសជុលផ្លូវ ហើយលោកបានប្រាប់ទៅរដ្ឋបាលស្រុកហើយ។

ដោយឡែកមេការដែលគេឲ្យមកឈរបក់ដៃនិងហែកវិក័យបត្រឱ្យក្រុមឡានដឹកដីខាងលើនេះបានហើយភ្នាក់ងារសារព័ត៌មានយើងដឹងថា ទីតាំងដីដែលក្រុមឡានកំពុងដឹកយកមកចាក់បំពេញនេះមានម្ចាស់ជាជនជាតិចិន.! តែពាក់ព័ន្ធនឹងច្បាប់គាត់មិនដឹងទេ គាត់ដឹងតែហែកវិក័យបត្រឲ្យឡានតែប៉ុណ្ណោះ។

ជាការសំណូមពរ និងស្នើសុំដល់ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះទៅពិនិត្យនៅទីតាំងជីកការយកអាចម៍ដីពីសំណាក់ក្រុមថៅកែគ្រឿងចក្រ នឹកដឹកលក់ធ្វើអាជីវកម្ម នៅចំណុចខាងលើដើម្បីចាត់វិធានការឱ្យបានច្បាស់លាស់ (តើមានលិកខិតអនុញ្ញាតដែរទេ.?) នឹងជួយពិនិត្យមើលមន្ត្រីពាក់ព័ន្ធមួយចំនួនដែលកន្លងមកតែងតែមានការលួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងក្រុមឈ្មួញធ្វើឲ្យមានការបាត់បង់ពន្ធចំណូលចូលរដ្ឋដ៏ធ្ងន់ធ្ងរនេះផង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!