ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតគ្រឿងញៀនចំនួន ៤កញ្ចប់…

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតគ្រឿងញៀនចំនួន ៤កញ្ចប់…

ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បាន​ចុះល្បាតនឹងធ្វើការស្រាវជ្រាវឈឿនទៅឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាមុខសញ្ញាជួញដូរនិងរក្សាទុក្ខគ្រឿងញៀន និងដកហូតគ្រឿងញៀនចំនួន ៤កញ្ចប់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នេះបើតាមការបញ្ជាក់ពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាដោយអនុវត្ដតាមបទបញ្ជានិងការ​ចង្អុល​ណែនាំ​ដ៏ខ្ពង់​ខ្ពស់​ ពីលោកឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងន​គរបាល​ផ្នែកប្រឆាំងគ្រឿ​ងញៀន​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោ​ង​ទង​ បានចុះល្បាតស៊េីបអង្កេតនឹងស្រាវជ្រាវ​ឃាត់ជនសង្ស័យជាមុខសញ្ញាជួ​ញដូរដោយខុសច្បាប់នូវសារធាតុញៀន​ចំនួន ៤នាក់​ នៅចំណុចភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំព​ង់​ស្ពឺ ។

លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាជនសង្ស័យជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀននោះរួមមាន÷

១-ឈ្មោះ រិន ម៉េងហុង ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២-ឈ្មោះ ឌីម រាជ (ហៅ រឹក) ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដកហូតវត្ថុតាង: គ្រឿងញៀនចំនួន ២កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង សូមបញ្ជាក់ផងដែរថាឈ្មោះ ឌីម រាជ មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២១១ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ចេញដោយលោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។

៣-ឈ្មោះ ឈីន ស៊ីមិន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងលាប ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាង: គ្រឿងញៀនចំនួន ២ កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង ។

៤-ឈ្មោះ អ៊ុំ ឆារ៉ាន់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបន្ថែមទៀតថាក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ប្រុស និងធ្វើការដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់តូច ទូរស័ព្ទដៃចំនួន ២គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៤នាក់​ រួមជាមួយវត្ថុតាង​ ត្រូវបានសមត្ថកិច្ច​ធ្វើការ​សាកសួរ​ និងកសាងសំ​ណុំរឿ​ង​បញ្ជូនមកការិយាល័យប្រឆាំង​បទល្មើស​គ្រឿងញៀន​ ខេត្តកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធីច្បាប់៕

​

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!