ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

‎សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ

‎សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុង ពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើនទៀត ពិធីនេះដែរប្រារព្ធធ្វើនៅ វិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

‎ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានរាយការណ៍សង្ខែបអំពីអគារសិក្សា ផ្ទះស្នាក់នៅគ្រូ ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅវិទ្យាល័យឧដុង្គ នាថ្ងៃនេះ រួមមាន អាគារសរុប ចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់(អគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់,អគារកម្ពស់ ២ជាន់ មាន៤ខ្នង ស្មើនឹង ៥៦បន្ទប់ និងអគារផ្ទាល់ដី ៣ខ្នង មាន ៩ បន្ទប់ ក្នុងនោះ អគាសិក្សា ៧ខ្នង មាន ១២០បន្ទប់, ផ្ទះស្នាក់នៅគ្រួ ១ខ្នង មាន ២០បន្ទប់ ទីចាត់ការ ៣ខ្នង មាន ៩បន្ទប់។ ដោយឡែក ចំពោះអគារសិក្សាវិទ្យាល័យឧដុង្គ មាន ២ខ្នង ស្មើនឹង ២៤បន្ទប់ កម្ពស់ ២ជាន់ មានបុគ្គលិក ៦៣នាក់ ស្រី ១៨នាក់ និងសិស្សានុសិស្ស ១.៩៨០នាក់ ស្រី ១.១១០នាក់។
‎
‎ឯកឧត្តមបញ្ជាក់ថា អគារត្រូវសម្ពោធ មានកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់ ១.អគារវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចាន់ថ្នាល (ស្រុកសាមគ្គីមុនីជ័យ) ២.អគារវិទ្យាល័យកំពង់ស្ពឺ (ក្រុងច្បារមន) ៣.អគារសិក្សាវិទ្យាល័យហ៊ុន សែន ជ្រៃហូរព្នៅ (ស្រុកគងពិសី) ៤.អគារសិក្សាបឋមសិក្សាជ្រៃហូរព្នៅ ស្រុកគងពិសី។ អគារត្រូវសម្ពោធ មានកម្ពស់ ២ជាន់ មាន ៤ខ្នង ស្មើនឹង ៥៦បន្ទប់ ១.អគារវិទ្យាល័យឧដុង្គ មាន ២ខ្នង ស្មើនឹង ២៤បន្ទប់ (ក្នុង ១ខ្នង មាន ១២បន្ទប់) ២.អនុវិទ្យាល័យរ័ត្នមុនីគិរីឧត្តម មាន ១ខ្នង ស្មើនឹង ១២បន្ទប់ ៣.អគារស្នាក់នៅរបស់គ្រូ នៅវិទ្យាល័យហ៊ុន សែន ជ្រៃហូរព្នៅ ស្រុកគងពិសី ១ខ្នង ស្មើនឹង២០ បន្ទប់។ អគារទីចាត់ការដែលមានកម្ពស់ ១ជាន់ មានចំនួន៣ខ្នង ស្មើនឹង៩ បន្ទប់ ១.អគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ១ខ្នង ៣បន្ទប់ ស្រុកគងពិសី ២.អគារទីចាត់ការ នៅបឋមសិក្សាជ្រៃហូរព្នៅ ស្រុកគងពិសី ១ខ្នង ៣បន្ទប់ ៣.អគារទីចាត់ការ នៅអនុវិទ្យាល័យរ័ត្នមុនីគិរីឧត្តម ស្រកបសេដ្ឋ ១ខ្នង ៣ បន្ទប់។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!