ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

អាងខ្នងបង្អែកធំអញ្ចឹងតើ បានថៅកែល្បែងអនឡាញជាច្រើន នៅក្រុងបាត់ដំបង ហ៊ានបើកដំណើរលេង បំពានទៅនឹងចរាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ..

អាងខ្នងបង្អែកធំអញ្ចឹងតើ បានថៅកែល្បែងអនឡាញជាច្រើន នៅក្រុងបាត់ដំបង ហ៊ានបើកដំណើរលេង បំពានទៅនឹងចរាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ..

ខេត្តបាត់ដំបង÷ សេចក្កីរាយការណ៍បានឱ្យដឹងថាមានទីតាំងលេងល្បែងអនឡាញជាច្រើនកន្លែង កំពុងតែបើកដំណើរការទទួលក្រុមអ្នកញៀនល្បែង ឱ្យចូលលេងយ៉ាងណាធិបតេយ្យពពាក់ពពួនមិនខ្លាចញញើតនិងច្បាប់បន្តិចសោះ និងបានបំពានទៅនឹងចរាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ (សង្ស័យអាងខ្នងបង្អែកអ្នកធំ) ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងមកនេះក្រុមការងារសារព័ត៌មានយើងបានចុះផ្តិតយករូបភាពនៅទីតាំងល្បែងស៊ីសងមួយចំនួនមានដូចជា ១.ទីតាំងជាប់តារាងប៊ូលផ្សារបឹងឈូក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២. ទីតាំងទួលតាឯកនៅក្នុងតារាងបាល់ទះ, ៣.ទីតាំងនៅក្នុងរបងជាប់តារាងបាល់ទះទួលតាឯក (ភូមិទួលតាឯក ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង,។ នឹងនៅមានតាមបណ្ដាលស្រុកមួយចំនួនទៀតដូចជាទីតាំងនៅក្នុងហាងគុយទាវ ទល់មុខខ្លោងទ្វារវត្តខ្វែង ភូមិខ្វែង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង, និងទីតាំងជាប់តារាងប៊ូលក្រោយវត្តបាឡាត់, ទីតាំងក្រោយសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងទីតាំងអនឡាញជាច្រើនកន្លែងទៀតដូចជានៅជិតផ្ទះសំណាក់ អូខេដេ ពីមុខផ្សារណាត់ហើយនិងអនឡាញ, នៅដើមពុទ្រា ផ្សារបឹងឈូក ជិតកន្លែងបញ្ចូលហ្គាសក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលមានគេស្គាល់ថាម្ចាស់អនឡាញទាំងអស់មានឈ្មោះលោក ខុម ដែលជាជំនួយការរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង និងប្អូនប្រុសរបស់លោក ខុម ដែលឈ្មោះ តាក់ និងឈ្មោះ ខេង ហើយនិងឈ្មោះ តែន នាក់ទាំងនេះ សុទ្ធសឹងតែជាមេល្បែងដុះស្លែ។

ទន្ទឹមនឹងនោះក៏មានការលើកឡើងពីប្រជាពលរដ្ឋដោយពួកគាត់បានដាក់ចម្ងល់ថា កន្លងមកគាត់ធ្លាប់ឮថ្នាក់ដឹកនាំចេញបទបញ្ជាឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងសូម្បីតែខលធ្យូនក្នុងទូរស័ព្ទក៏ឮដែរថាមិនឱ្យលេងល្បែងស៊ីសង និងបើកល្បែងស៊ីសងឡើយចុះហេតុអ្វីក៏នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះសម្បូរល្បែងស៊ីសងតាមអនឡាញបែបនេះ? ក្នុងនោះដែរក៏មានពលរដ្ឋខ្លះឆ្ងល់ទៀតថា មូលហេតុដែលគេមិនបង្ក្រាបប្រហែលជាគេត្រូវរ៉ូវគ្នាឬយ៉ាងណា? ពួកគាត់បន្ថែមទៀតថាបើមានល្បែងស៊ីសងច្រើនបែបនេះតើឯណាទៅពាក្យថាភូមិ-ឃុំមានសុវត្ថិភាព?

ជុំវិញករណីល្បែងស៊ីសងតាមអនឡាញទាំងប៉ុន្មានទីតាំងខាងលើនេះក្រុមអ្នកសារព័ត៌មានយើងបានបញ្ជូនរូបភាពទាំងនេះដើម្បីរាយការណ៍ជូនទៅលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងដែរតែបានត្រឹមឆ្លើយថា(ជាប់រវល់នៅភ្នំពេញ និងចាំឱ្យគេចុះទៅមើល)។ រីឯឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងវិញបានត្រឹមឆ្លើយថា (អរគុណ និងសុំរូបភាពទីតាំង) តែរហូតដល់ពេលនេះឃើញថាទីតាំងល្បែងទាំងនោះបើកលេងដដែល។

ជាការសំណូមពរនិងស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមមេត្តាមានបទបញ្ជាចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងទាំងអស់នេះផងទាន ដើម្បីចូលរួមថែរក្សានិងការពារសេចក្តីសុខ សុវត្ថិភាពជូនដល់ពួកគាត់ក្នុងការរស់នៅ ព្រោះថាបើមូលដ្ឋានណាដែលមានល្បែងស៊ីសងមូលដ្ឋាននោះមិនយូរទេនឹងកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន ជាពិសេសដើម្បីចូលរួមអនុវត្តន៍នូវចរាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ.ស្តីពី. ការបញ្ឈប់ផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​ គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ សមត្ថកិច្ចនៅក្នុងខេត្តបាត់ដំបងនោះឡេីយ។

ជុំវិញការចុះផ្សាយខាងលើនេះប្រសិនបើមានប្រតិកម្មណាមួយពីសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធនោះ.អង្គភាពសារព័ត៌មានយើងនឹងរងចាំទទួលធ្វើការបកស្រាយ បំភ្លឺគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះសូមអរគុណ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!