ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អាជ្ញាធរជួសជុលផ្លូវលំដែលរងការខូចខាតជាច្រើនកន្លែងឡើងវិញ…

អាជ្ញាធរជួសជុលផ្លូវលំដែលរងការខូចខាតជាច្រើនកន្លែងឡើងវិញ…

ខេត្តកំពង់ស្ពឺ÷ ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបានសំដែងការសាទរក្រោយពីរផ្លូវលំមួយខ្សែ ដែលបានរងការខូចខាតនិងពិបាកធ្វើដំណើរជាយូរហើយនោះ ក្រោមពីមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ អាជ្ញាធរបានធ្វើការជួសជុលផ្លូវនឹងក្រាលថ្មមិច ដើម្បីជួយសម្រួលនឹងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរវិញហើយ។

សូមបញ្ជាក់ថាផ្លូវលំមួយខ្សែនេះបានតភ្ជាប់ពីផ្លូវជាតិលេខ១៣០ ចូលតាមក្លោងទ្វារ វត្តអង្គស្រង៉ែ ឆ្លងកាត់ភូមិជាច្រើនមានភូមិស្ពានតោ ភូមិដើមទ្មារ ភូមិត្រពាំងកោះ ភូមិត្រពាំងត្រាវ និងភូមិជាច្រើនទៀត ស្ថិតនៅក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើយោងតាមផេក facebook ផ្លូវការរបស់រដ្ឋបាលឃុំរលាំងគ្រើន បានបង្ហោះថាអាជ្ញាធរធ្វើការជួសជុលផ្លូវក្រាលថ្មមិចប្រវែង៣.៤០០ម៉ែត្រ ពីចំណុចភូមិស្ពានតោ តភ្ជាច់ពីផ្លូវ១៣០ កាត់ចំនួន៤ភូមិ ដល់ផ្លូវចូលវត្តអង្គស្រង៉ែ។

សូមថ្លែងអំណរអរគុណដល់អាជ្ញាធរឃុំ ស្រុក ខេត្ត ជាពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលឯកឧត្តមបានយកចិត្តទុកដាក់នឹងធ្វើការជួសជុលផ្លូវលំមួយខ្សែនេះទុកជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើអ្នកដំណើរដើម្បីប្រកបរបរប្រចាំថ្ងៃផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!