ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

‎កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផ្តល់សេវារដ្ឋបាល នៅយន្តការ ច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការងារផ្តល់សេវាអត្រានុកូលដ្ឋាន ប្រចាំ ត្រីមាសទី២ ឆ្នាំ២០២៥

‎កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផ្តល់សេវារដ្ឋបាល នៅយន្តការ ច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការងារផ្តល់សេវាអត្រានុកូលដ្ឋាន ប្រចាំ ត្រីមាសទី២ ឆ្នាំ២០២៥

កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផ្តល់សេវារដ្ឋបាល នៅយន្តការ ច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការងារផ្តល់សេវាអត្រានុកូលដ្ឋាន ប្រចាំ ត្រីមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ប្រធានអង្គភាពច្រកចេញចូលតែមួយ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុក ឃុំ/សង្កាត់ សរុបចំនួនប្រមាណជា ៨៥រូប ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

‎គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការផ្តល់សេវារដ្ឋបាលនៅយន្តនាការ ច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ទៅលើបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក ដើម្បីដាក់ចេញជាដំណោះស្រាយ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ដ ស្របតាមសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់។

‎ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ហន ភក្តី បានស្នើរដល់ច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់ផ្តល់ការគាំទ្រដល់កិច្ចដំណើរការបំពេញការងាររបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាព។ លើសពីនេះទៀត ឯកឧត្តមក៏បានណែនាំដល់រដ្ឋបាលក្រុង /ស្រុក ឱ្យបន្តសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការផ្ទេរ ការផ្តល់សេវារដ្ឋបាលពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធមកអង្គភាពច្រកចេញចូលតែមួយ និងត្រូវធ្វើការផ្សព្វផ្សយ ដល់ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធអំពីការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋឱ្យបានទូលំទូលាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំណែកការិយាល័យប្រជាពលរដ្ឋត្រូវធ្វើការសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ា ឬការមិនពេញចិត្តនានារបស់ប្រជាពលរដ្ឋ ឬធ្វើការឆ្លើយតបឱ្យបានឆាប់រហ័សទៅកាន់ម្ចាស់បណ្តឹង ទោះជាបណ្តឹងនោះស្ថិតក្នុងសមត្ថកិច្ចឬក្រៅសមត្ថកិច្ចរបស់ការិយាល័យក៏ដោយ។

#អត្ថបទនិងរូបភាព មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!