ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

រោងចក្រកែច្នៃសន្លឹកថ្នាំជក់មួយកន្លែង នៅតែបន្តបំពុលបរិស្ថាន ធ្វើអោយប៉ះពាល់សុខភាពពលរដ្ឋ តែមន្ត្រីជំនាញមិនអើពើ និងមិនមានចំណាត់ការសោះ…

រោងចក្រកែច្នៃសន្លឹកថ្នាំជក់មួយកន្លែង នៅតែបន្តបំពុលបរិស្ថាន ធ្វើអោយប៉ះពាល់សុខភាពពលរដ្ឋ តែមន្ត្រីជំនាញមិនអើពើ និងមិនមានចំណាត់ការសោះ…

ខេត្តកំពង់ស្ពឺ÷ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពី(រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន) បានលើកឡើងថា រោងចក្រនេះនៅតែធ្វើសកម្មភាពផលិតនិងកែច្នៃសន្លឹកថ្នាំជក់ ជារៀង​រាល់ថ្ងៃ ហើយរោងចក្រខាងលើនៅតែបន្តកំពុលបរិស្ថាននឹងជះក្លិនថ្នាំសាយភាយចេញមកក្រៅធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់ ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមន្ទ្រីជំនាញមិនអើពើ និងមិនមានចំណាត់ការសោះ នេះ​បើយោងតាម​ឣង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ទទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២៥នេះ។

បុរសម្នាក់រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលរងផលប៉ះ ពាល់សុខភាព ក្លិនថ្នាំជះចេញពី(រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន)ខាងលើនេះបានរៀបរាប់ឲ្យដឹងថារោងចក្រនេះគេផលិតនិងកែច្នៃថ្នាំជក ពិសេសបារីចាស់ៗ ដែលហួសដេឡេគេយកមកហែកយកថ្នាំ និងកិនយោបល់ចូលជាមួយថ្នាំថ្មី ហើយបានច្រកចូលបាវរួចយកទៅកន្លែងមូល។ គាត់បានឲ្យដឹងទៀតថារោងចក្រខាងលើនេះ មានធំក្លិនចម្លែកខុសពីមុនកាលពីមុនធំក្លិនតិចទេ ឥឡូវធំក្លិនខ្លាំងសាយភាយពេញនឹងហើយ (ចំណែករឿងច្បាប់ទម្លាប់គាត់មិនដឹងច្បាស់ទេ)។

អ៊ំស្រីម្នាក់ដែលមានលំនៅឋានក្បែរ(រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន)ខាងលើនេះបានរៀបរាប់នៅការលំបាកនិងទុក្ខកង្វល់ដែលបណ្ដាល មកពីផលប៉ះពាល់សុខភាពពិបាកដក ដង្ហើម ហើយណែនដើមទ្រូង អ្នកខ្លះធ្លាក់ខ្លួនមានជំងឺជាពិសេសកូនក្មេងតូចៗដែលងាយទទួលរងគ្រោះនូវឥទ្ធិពលក្លិនឆ្នាំជក់ចំហាយចេញពីរោងចក្រធ្វើឲ្យពួក គាត់ពិបាកនឹងរស់នៅ មានគ្រួសារខ្លះរហូតជម្លៀសខ្លួនទៅនៅឯតំបន់ផ្សេងៗទៀតផង ដោយស៊ូទ្រាំនិងផលប៉ះពាល់សុខភាពលែងបាន។

ប្រជាពលរដ្ឋលើកឡើងថា ពីដំបូងឡើយពួកគាត់នឹក ស្មានថាជារោងចក្រកាត់ដេរធម្មតា,មិននឹកស្មានទាល់ តែសោះថា ជារោងចក្រផលិតនឹងកែច្នៃឆ្នាំជក់ ដែលបង្កឲ្យមានផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលមានលំនៅឋានជិតខាង។ អ្នកភូមិធ្លាប់បានប្រាប់ទៅប្រធានភូមិឬអនុប្រធានភូមិ អំពីផលប៉ះពាល់និងការលំបាកក្នុងការរស់នៅទ្រាំក្លិនជះចេញពីរោងចក្រផលិតនឹងកែច្នៃថ្នាំជក់នេះដែរ។ ប៉ុន្តែអាជ្ញាធរហាក់មិនអើពើ នឹងមិនមានចំណាត់ការអ្វីសោះ។

ជុំវិញរោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន ខាងលើនេះកន្លងមកអ្នកសារព័ត៌មានយើងធ្លាប់រាយការណ៍ជូនទៅលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្ត
កំពង់ស្ពឺដែល លោកបាន(សុំ location។ ការិ.ជំនាញសហការជាមួយអាជ្ញាធរចុះពិនិត្យមើល)

ចំណែកលោក ហន ភក្តី អភិបាលរងនៃខណៈអភិបាលខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ កន្លងទៅអ្នកសារព័ត៌មានយើងបានរាយការណ៍ជូនលោកដែរ លោកថា (ករណីនេះ ក្រុមការងារស្រុកបានចុះដល់ទីតាំងហើយ កំពុងសុំគោរការណ៍ថ្នាក់ដឹកនាំ ដើម្បីដោះស្រាយ សូមអរគុណ) ក៏ប៉ុន្តែរហូតមកដល់ពេលនេះ(រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន) នៅតែបន្តបំពុលបរិស្ថាននិងជះក្លិនថ្នាំសាយភាយចេញមកក្រៅបង្កផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋដ៏ដែល។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗ (រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន)ខាងលើនេះ សំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធនិងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សូមមេត្តាចាត់ឱ្យមន្ត្រីជំនាញ់ចុះមកពិនិត្យមើលទីតាំង(រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន) ខាងលើនេះផង ដើម្បីពួកគាត់ទទួលបាននូវសិទ្ធិរស់នៅដោយភាពសុខសាន្ត,បរិស្ថានល្អប្រសើរ ក្រោមដំបូលសន្តិភាព។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​ គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ពីប្រជាពលរដ្ឋ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ មន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះឡើយ។

ជុំវិញការចុះផ្សាយខាងលើនេះប្រសិនបើមានប្រតិកម្មណាមួយពីមន្ត្រីជំនាញ ឬសអ្នកពាក់ព័ន្ធណាមួយនោះ.អង្គភាពសារព័ត៌មានយើងនឹងរងចាំទទួលធ្វើការបកស្រាយ បំភ្លឺគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះសូមអរគុណ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!