ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

នគរបាលស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៣នាក់ និងដកហូតម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចាប់..

នគរបាលស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៣នាក់ និងដកហូតម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចាប់..

ស្រុកសំរោងទង÷កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ៣នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចាប់ ស្ថិតនៅភូមិព្រៃរំដូល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាលោក ឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ៥នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក ចុះល្បាតបានឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ នាក់÷
១.ឈ្មោះ យ៉ុង ចិត្ត ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ និងដកហូតវត្ថុតាង: ១.ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣ កញ្ចប់ (មធ្យម ១ , តូច ២) ២.ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង ។

បើតាមចម្លើយរបស់ឈ្មោះ យ៉ុង ចិត្ត បានបន្តឃាត់ឈ្មោះ ឆេង ចាន់ណា ហៅ រស្មី អាយុ ៣៩ ឆ្នាំ ឃាត់នៅចំណុចភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ និងបានដកហូត: ១.រឿងញៀនចំនួន ៤កញ្ចប់ (មធ្យម ១,តូច ៣) ២.ទូរស័ព្ទដៃ ១គ្រឿង។

បើតាមចម្លើយរបស់ឈ្មោះ ឆេង ចាន់បានបន្តឃាត់ឈ្មោះ គុជ ជីវ័ន្ត ហៅ ពៅ អាយុ ៣៥ឆ្នាំ ឃាត់នៅចំណុចភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានដកហូត÷ ១.គ្រឿងញៀនចំនួន ៣ កញ្ចប់មធ្យម, ២.ទូរស័ព្ទដៃចំនួន ២គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿង ១គ្រឿង។

លោកអធិការបានបន្ថែមទៀតថា ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបនោះកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យសរុបចំនួន ៣នាក់ ប្រុស និងម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០ កញ្ចប់ (មធ្យម ៥ ,តូច ៥),ទូរស័ព្ទដៃចំនួន ៤ គ្រឿង,ម៉ូតូ ១ គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាមខាងលើនេះកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!