ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

រោងចក្រកែឆ្នៃសន្លឹកថ្នាំជក់ កោះប៉ែន ត្រូវបានមន្ត្រីបរិស្ថានរកឃើញថាបានបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ និងមិនមានលិខិតអនុញ្ញាត…

រោងចក្រកែឆ្នៃសន្លឹកថ្នាំជក់ កោះប៉ែន ត្រូវបានមន្ត្រីបរិស្ថានរកឃើញថាបានបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ និងមិនមានលិខិតអនុញ្ញាត…

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យរោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងបានរកឃើញថាបានបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ និងមិនមានលិខិតអនុញ្ញាតពាក់ព័ន្ធការគ្រប់គ្រងបរិស្ថាន។ ការចុះពិនិត្យនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់រោងចក្រ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ដូចគ្នាថា ពិតជាមានក្លិនឈួលថ្នាំ ហើយម្តងម្កាលពិបាកទ្រាំ។ ពួកគាត់មានការព្រួយបារម្ភ ចំពោះការប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ ក្រុមការងារបានរកឃើញថារោងចក្រ បានបើកដំណើការតាំងពី ដើមឆ្នាំ២០២៥ ដោយពុំមានលិខិតអនុញ្ញាតពាក់ព័ន្ធការគ្រប់គ្រងបរិស្ថាន ពីមន្ទីរ ឬក្រសួងបរិស្ថាន។ ការទុកដាក់វត្ថុធាតុដើម ផលិតផល និងសំណល់ មិនបានត្រឹមត្រូវ បង្កឱ្យមានក្លិនទៅក្នុងបរិស្ថានដោយផ្ទាល់។ លើសពីនេះ រោងចក្រខាងលើមិនបានរៀបចំប្រព័ន្ធបច្ចេកទេសបរិស្ថាន ដូចជាប្រព័ន្ធបឺតធូលី និងការបំពាក់ឧបករណ៍កាត់បន្ថយក្លិនកខ្វក់។

ប្រឈមនឹងបញ្ហានេះ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានអនុវត្តវិធានការមួយចំនួន៖
១-អគារផលិកម្មត្រូវរៀបចំ ជាបន្ទប់ខណ្ឌឱ្យដាច់ពីរវាង ផ្នែកផលិតកម្ម ផ្នែកស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច។

២-ត្រូវបំពាក់ប្រព័ន្ធបឺតខ្យល់ និងឧបករណ៍ស្ទាក់ចាប់ធូលី និងក្លិនឱ្យបានគ្រប់គ្រាន់នៅផ្នែកផលិតកម្ម
-ធូលីដែលបានបឺតចេញពីច្រវ៉ាក់ផលិតកម្ម ត្រូវបញ្ចូលទៅក្នុងស៊ីឡូត្រឹមត្រូវ។

៣-និងត្រូវស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ពីមន្ទីរ ឬក្រសួងបរិស្ថាន ដើម្បីអនុវត្តបទដ្ឋានបរិស្ថានឱ្យបានត្រូវត្រូវ។ ក្រុមការងារនឹងបន្តពិនិត្យនិងតាមដានការអនុវត្តវិធានការ ស្របទៅតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕

សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃអង្គារទី០១ ខែកក្កដា ឆ្នាំ២០២៥ លោក ផាត សុផល និង លោក ញ៉េន មុន្នីរតនៈ អភិបាលរង នៃគណៈអភិបាលស្រុកគងពិសី បានដឹកនាំក្រុមការងារ មានការិយាល័យជំនាញ លោកមេឃុំព្រៃវិហារ មេភូមិដំណាក់ពង្រ (កក់អង្គុញ) កម្លាំងអធិការដ្ឋាននគរបាលស្រុក មេប៉ុស្តិ៍ឃុំព្រៃវិហារ ដើម្បីចុះត្រួតពិនិត្យទីតាំងរោងចក្រធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តែមិនឃើញមានចំណាត់ការអ្វីសោះ ខណៈរោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន នៅតែបន្តធ្វើសកម្មភាពផលិតនិងបំពុលបរិស្ថានធ្វើឲ្យជះក្លិនថ្នាំសាយភាយចេញមកក្រៅប៉ះពាល់សុខភាពនឹងការរស់នៅប្រជាពលរដ្ឋផងដែល៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!