ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងនគរបាលស្រុកសំរោងទង សហការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ២នាក់ នឹងដកហូតគ្រឿងញៀនចំនួន ៤កញ្ចាប់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន..

កម្លាំងនគរបាលស្រុកសំរោងទង សហការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ២នាក់ នឹងដកហូតគ្រឿងញៀនចំនួន ៤កញ្ចាប់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន..

#ស្រុកសំរោងទង÷នគរបាលស្រុកសំរោងទងដឹកនាំដោយលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក ដោយអនុវត្ដតាមបទបញ្ជាពីលោកឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការអនុវត្តដីកាចំនួន ២ករណី បង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន ២នាក់ នឹងបានដកហូតគ្រឿងញៀនចំនួន ៤កញ្ចប់ នៅខេត្តកំពង់ស្ពឺ។

លោកអធិការបានឲ្យដឹងទៀតថាការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ២ករណីនោះរួមមាន:

១)-ឈ្មោះ សន អ៊ួញ (ហៅ ផាត អ៊ួញ)ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២៨០ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ចេញដោយលោកស្រី នាង ស៊ីណៃ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឃាត់ខ្លួននៅភូមិរំលិចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

២)-ឈ្មោះ ឈិត ផា ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិទួលសំណាង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួន លេខ២៨២ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ចេញដោយលោក អ៉ី ឋាវរៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ:ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានបន្ថែមទៀតថាក្នុងប្រតិបត្តិការចុះបង្ក្រាបនោះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនមនុស្សចំនួន ២នាក់ប្រុស និងធ្វើការដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់(ធំ៣ មធ្យម១) ទូរស័ព្ទដៃចំនួន ២គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង និងវិចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២នាក់​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕

​

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!