ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ស្រុកភ្នំស្រួចជាទីចំណាប់អារម្មណ៍សម្រាប់ទាក់ទាញអ្នកវិនិយោគទុនពីក្រៅស្រុក..

ស្រុកភ្នំស្រួចជាទីចំណាប់អារម្មណ៍សម្រាប់ទាក់ទាញអ្នកវិនិយោគទុនពីក្រៅស្រុក..

‎‎កំពង់ស្ពឺ៖ ថ្មីៗនេះ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូសមាគមវាយនភ័ណ្ឌមកពីខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន នៅតំបន់សួនឧស្សាហកម្មជីងឆឹង ស្ថិតនៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងមានអញ្ជើញចូលរួម ពីលោក លោកស្រីមកពីបណ្តាក្រុមហ៊ុនក្វាងទុង លោកនាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត។
‎
‎លោកស្រី លាវ សៀវលីង ប្រធានផ្នែកគ្រប់គ្រងទូទៅ  ក្រុមហ៊ុម GM.new golden integrity international investment co.Ltd បានឡើងធ្វើបទបង្ហាញជូនដល់គណៈធិបតី ស្តីពីសក្តានុពលក្នុងគម្រោងអភិវឌ្ឍន៍លើទំហំដី ៥៦០ហិតា ចែកចេញជាពីរផ្នែក ក្នុងនោះមានតំបន់អភិវឌ្ឍន៍ឧស្សាហកម្មសេដ្ឋកិច្ចពិសេស និងវាយនភ័ណ្ឌ ដែលមាននាក់វិនិយោគជាង៦០ ក្រុមហ៊ុនមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ។
‎
‎ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានមានមតិស្វាគមន៍ និងសំណេះសំណាលនិងបានជម្រាបពីស្ថានភាព និងសក្តានុពលនៃទឹកដីខេត្តកំពង់ស្ពឺ ជាពិសេសនៅតំបន់ស្រុកភ្នំស្រួច ដែលជាទីតាំងសម្រាប់ទាក់ទាញការវិនិយោគលើផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ វាយនភ័ណ្ឌផ្សេងៗនិងមានហេដ្ឋារចនាសម្ព័ន្ធល្អក្នុងការដឹកជញ្ជូនកសិផល និងការផលិតនាំចេញទៅទីផ្សារអន្តរជាតិតាមច្រកកំពង់ផែក្រុងព្រះសីហនុដែលមានចម្ងាយផ្លូវជិត ដើម្បីកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនបានមួយចំនួនទៀត។
‎
‎លោកបានបន្តទៀតថា ក្នុងនាមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មានតួនាទីភារកិច្ចសម្របសម្រួលការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនអ្នកវិនិយោគស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃររបស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតដែលលោកខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅស្រុក។ដើម្បីមករកស៊ីនៅកម្ពុជាបង្កើតការងារជូនដល់ប្រជាពលរដ្ឋឲ្យមានការងារធ្វើនិងមានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។ឲ្យមានជីវភាពធូរធារផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!