ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅ ខែសីហា ឆ្នាំ២០២៥

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅ ខែសីហា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥-លោកជំទាវ ម៉ែន សុីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សមាសភាពចូលរួមលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីកិច្ចន្យាសរុបប្រមាណជា ៣០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ។

‎ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានមានមតិស្វាគមន៍ និងកោតសរសើរដល់មន្ត្រីនៃមន្ទីរព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការងាររយៈពេលកន្លងមក លោកជំទាវបានសង្កត់ធ្ងន់ទៅដល់មន្ត្រីក្រោមឱវាទត្រូវគោរពតួនាទីភារកិច្ច គោរពតាមថានានុក្រម គោរពពេលវេលាអោយបានម៉ឹងមាត់ ការស្លៀកពាក់អោយបានសមរម្យក្នុងម៉ោងការងារ សូមឱ្យលោក លោកស្រី ប្រធានការិយាល័យត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍ ដែលបានអនុវត្តការងាររួចរាល់កន្លងមក និងដាក់ចេញទិសដៅបន្តទៀត។

លោកជំទាវបញ្ជាក់ថាកិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារអនុវត្តកន្លងមក
និងដាក់ទិសដៅបន្តអនុវត្តតាមផែនការទិសដៅក្រសួងព័ត៌មាន-បន្តយកចិត្តទុកដាក់ប្រមូលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្តោតលើព័ត៌មានទាន់ហេតុការណ៍គោលនយោបាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ចំណោះដឹងគ្រប់ប្រភេទដើម្បីផ្សព្វផ្សាយឱ្យបាទូលំទូលាយ ដល់ប្រជាពលរដ្ឋ -បង្កើនទំនាក់ទំនង និងសហការល្អជាមួយមន្ទីរ អង្គភាព ជុំវិញខេត្តដើម្បីការផ្តល់ព័ត៌មាន-ផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ-បន្តតាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយដែលបង្កឱ្យមានអន្តោសុខ និងបាត់សណ្តាប់ធ្នាប់ដល់សង្គមជាតិ-បន្តការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវបច្ចេកទេស-បន្តការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការអនុវត្តប្រមូលថ្លៃសេវាសោតទស្សន៍ក្នុងខេត្ត ឱ្យមានប្រសិទ្ធភាព និងតម្លាភាពផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!