ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ព្រៃលិចទឹកនៅខាងត្បូងភូមិព្រែកតានង់ត្រូវបានកាប់បំផ្លាញតាមរយៈការទិញរបស់ពួកឈ្មួញឃុបឃិត ជាមួយអាជ្ញាធរ?

ព្រៃលិចទឹកនៅខាងត្បូងភូមិព្រែកតានង់ត្រូវបានកាប់បំផ្លាញតាមរយៈការទិញរបស់ពួកឈ្មួញឃុបឃិត ជាមួយអាជ្ញាធរ?

ខេត្តកំពង់ចាម÷តាមរយៈការចុះដោយផ្ទាល់កាលព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ក្រុមអ្នកកាសែត ធ្វើដំណើរដោយថ្មើជើងចម្ងាយជិត៣គីឡូម៉ែត្រ នៅវាលបឹងខាង ត្បូងភូមិព្រែកតានង់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម..ជាទីវាលព្រៃតំបន់លិចទឹកគ្រប់គ្រងដោយខាងជលផល ពេលនេះប្រឈមនឹងការរលាយហិនហោច តាមរយៈការឃុបឃិតគ្នានៃអាជ្ញាធរមូលដ្ឋានលក់ឲ្យឈ្មួញកាប់ទន្ទ្រានអស់ទៅហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះព្រៃលិច ទឹកដែលជាតំបន់បឹង ស្ថិតនៅក្នុងភូមិទី៩,ភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន..ត្រូវបានកាប់រុករានឈូសឆាយបានប្រមាណជាង៥០ហិចតារួចហើយ។ តាមផែន ការនៅរដូវប្រាំងខាងមុខនេះ,ផ្ទៃដីបឹងដំរីឆ្លងនិងតួរហាត់ខ្យល់ ដែលគ្របដណ្ដប់ដោយព្រៃលិចទឹកប្រមាណជាង ១០០ ហិចតា ត្រូវប្រឈមកាប់បំផ្លាញឈូសដុតកំទេចឲ្យស្អាតនិងឲ្យរួចរាល់។

ក្រោមការសម្របសម្រួលរបស់ប្រធាន ភូមិទី៩និងផ្នែកខ្លះភូមិទី១០និងមួយចំនួនភូមិទី៨ ដីព្រៃលិចទឹក និងតំបន់បឹងទាំងនេះ ត្រូវបានលក់ទៅឲ្យឈ្មួញក្នុងតម្លៃ១ ហិចតា២៥០០ដុល្លារ។ ឈ្មួញបានទម្លាក់លុយជាច្រើនដំណាក់កាលច្រើនតង់,ទៅឲ្យមេការនៅតំបន់នោះដែល គេដឹងថាមេការនៅនឹងកន្លែង នៃភូមិទី៩ឈ្មោះលោក រ៉ុម ជួលប្រជាពលរដ្ឋកាប់ដោយដៃ និងបន្ទាប់មកទើបជួលត្រាក់ទ័រមកឈូសឆាយសំអាតជាក្រោយ។ ត្រាក់ទ័រ១ គ្រឿងត្រូវដឹងថាមកពីភូមិក្សេរ កំពុងធ្វើសកម្មភាពឈូសឆាយនៅទីនោះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មេការជាអ្នក សម្របសម្រួល និងដើរជួលប្រជាពលរដ្ឋឲ្យចុះទៅកាប់ឆ្ការព្រៃទាំងនោះក្នុង១ហិចតា តម្លៃ១លានរៀល។ នៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយថ្មីៗនេះ សកម្មភាពកាប់ឆ្ការ ហាក់ដូចជាបានបន្ធូរដៃ ឬបានសម្រាកដោយលើកឡើងអំពីមូលហេតុសំខាន់២យ៉ាង,ទី១អ្នកកាប់ឆ្ការមិនទាន់បានទទួលប្រាក់គ្រប់ចំនួននិងទី២ទំនងជាលេចឮដល់មន្ត្រីជលផលដែលគេចុះមកត្រួតពិនិត្យមើល។ ដូច្នេះហើយអ្នកកាសែត ដែលចុះទៅមើលនោះមិនជួបប្រទះអ្នកកាប់ឆ្ការដោយផ្ទាល់ទេ។

លោក ប៉ិញ សុខឃាង មេឃុំព្រែកតានង់បានប្រាប់អ្នក កាសែតថា ដីនេះពីដើមមកគាត់(ប្រជាពលរដ្ឋ)ធ្លាប់អាស្រ័យផល,ខ្ញុំបានឱ្យហៅគាត់មកធ្វើកិច្ចសន្យាឈប់ធ្វើដីហ្នឹងតទៅទៀត។ គាត់ឈ្មោះសែម សារុម ។ កាល មុនប្រជាពលរដ្ឋមានការលក់ដូរ(ដីព្រៃ)នៅឆ្នាំ២០១៩។ ឥឡូវយើងបានទទួលការណែនាំពីរដ្ឋបាលខេត្ត យើងរក្សាដីនេះទុក។

ដីតំបន់លិចទឹកនេះត្រូវបានគ្រប់គ្រងថែរក្សាដោយសមត្ថកិច្ចជលផល ហើយប្រជាពលរដ្ឋអាចទៅនេសាទត្រីជាលក្ខណៈគ្រួសារតាមដំណែលចាស់បុរាណកន្លង មក។ ឥឡូវនេះព្រៃលិចទឹកនៅតំបន់នោះ ត្រូវបានកាប់បំផ្លាញអស់ហើយ តាមរយៈការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាននៅឃុំព្រែកតានង់។ ករណីនេះរដ្ឋបាលខេត្តកំពង់ចាមត្រូវតែបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ថា តើស្ថាប័នណាខ្លះពាក់ព័ន្ធនិងករណីខាងលើ។ លោកមេឃុំ? លោកស្មៀន?លោកមេប៉ុស្តិ៍?បណ្ដាអស់លោកជា ប្រធានភូមិ?  តើត្រូវជំរុញឲ្យអង្គភាពប្រឆាំងអំពើពុក រលួយហៅមន្ត្រីពាក់ព័ន្ធទាំងនេះសួរនាំដែរឬទេ?។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!