កំពង់ស្ពឺ÷ លោកឧត្តមសេនីយ៍ទោផ្កាយ២ អៀម រតនា អត្តលេខ០៧៣៧៦ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់ កណ្តាល នៃអគ្គាធិការដ្ឋាន បានរងនៅពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ដីថាបានឆបោកលុយចំនួន ៦០ដុល្លារអារិក ស្ថិតនៅភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នេះបើតាមការអះអាងពីជនរងគ្រោះដែលបានប្រាប់ និងបានបង្ហាញនៅឯកសារមួយចំនួនឲ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះថាលោកឧត្តមសេនីយ៍ទោផ្កាយ២ អៀម រតនា បានឆបោកលុយគាត់ចំនួន ៦០ម៉ឺនដុល្លាអាមេរិក កាលពីកំឡុងឆ្នាំ២០២២.កន្លងទៅ ។
បើយោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍ របស់លោក អឿន ធួន ដាក់គោរពចូលទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា៖ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ ខ្ញុំបាទឈ្មោះ អឿន ធួន អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០៣០៨៤១១០៤ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ មានអាសយដ្ឋានស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សូមគោរពជូន ឯកឧត្តមរភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
កម្មវត្ថុ សូមគោរពស្នើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាជួយអន្តរាគមន៍ទាក់ទង់នឹងករណីលោកឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខ០៧៣៧៦ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់ កណ្តាល នៃអគ្គាធិការដ្ឋាន ដែលបានទទួលប្រាក់ថ្លៃលក់ទិញលក់ដីធ្លីចំនួនUSD ៦០០.០០០(ហុកសិបម៉ឺនដុល្លារអាមេរិក)ពីក្រុមហ៊ុន ហ្គ្រេន ប្រដាក់សិន ឯ.ក គ្រប់គ្រង់តែម្នាក់ឯងពុំព្រមប្រគល់ ប្រាក់មកឱ្យខ្ញុំបាទជាម្ចាស់ដីឡើយ។
យោង៖-សំណុំរឿងព្រហ្មទណ្ឌលេខ៦៨៣ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។
-សំណុំរឿងព្រហ្មទណ្ឌលេខ៨៩០ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។ -ដីកាកោះបង្គាប់ឱ្យចូលខ្លួន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិតមេត្តាជ្រាបថា៖ កាលពីអំឡុងឆ្នាំ២០២១ ខ្ញុំបាទបានលក់ដីធ្លីរបស់ខ្លួនត្រង់ចំណុចភូមិត្រពាំងស្នង ឃុំស្នំក្រពើ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ អោយទៅក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក ក្នុងតម្លៃចរចាដោយប្រគល់ប្រាក់ជា បួនដំណាក់កាល ដោយលើកទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ទទួលប្រាក់ចំនួនUSD ៧៥០០០ (ប្រាំ ពីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) លើកទី២ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ទទួលប្រាក់ចំនួនUSD ៦០០០០ (ប្រាំមួយម៉ឺនដុល្លារអាមេរិក) និងដោយលើកទី៣ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ទទួលប្រាក់ចំនួនUSD ២១៤០៥៥ (ម្ភៃមួយម៉ឺនបួនពាន់ហាសិបប្រាំដុល្លារអាមេរិក) ដោយខ្ញុំបានទទួលប្រាក់ថ្លៃទិញលក់ដីត្រង់ ចំណុចខាងលើគ្រប់ចំនួនទាំងបីដំណាក់កាល ប៉ុន្តែ ខ្ញុំបាទមិនទាន់បានប្រគល់ឯកសារវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ និងឯកសារបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិផ្សេងៗឱ្យទៅអ្នកទិញទេ ទាល់តែនៅដំណាក់កាលចុង ក្រោយលើកទី៤ ទើបម្ចាស់ដីប្រគល់ឯកសារឱ្យទៅអ្នកទិញ។
ដោយឡែកដំណាក់កាលចុងក្រោយលើកទី៤ នៅ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ អៀម រតនា ភេទប្រុស បានបញ្ចុះបញ្ចូលខ្ញុំបាទ ដើម្បីសុំឱ្យខ្លួនអ្នកទទួលប្រាក់ចំនួនUSD ៦០០.០០០ (ហុកសិបម៉ឺនដុល្លាអាមេរិក) ពី ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក វិញ ពីព្រោះ ឈ្មោះ អៀម រតនា មានបងប្អូនជាអ្នកបកប្រែក្នុងក្រុមហ៊ុនខាងលើងាយស្រួលជួបជជែកគ្នាជាមួយម្ចាស់ក្រុម ហ៊ុនក្នុងស្នើសុំដកប្រាក់ថ្លៃទិញដីធ្លីរបស់ខ្ញុំបាទ។ បន្ទាប់ពីឈ្មោះ អៀម រតនា បានទទួលប្រាក់ចំនួនUSD ៦០០.០០០ (ហុកសិបម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក គ្រប់គ្រង់តែម្នាក់ឯងពុំព្រម ប្រគល់ប្រាក់មកឱ្យខ្ញុំបាទ ឡើយ។ ទោះបីខ្ញុំបាទទាមទារជាច្រើនលើកច្រើនសារក៏ឈ្មោះ អៀម រតនា មិនព្រម ប្រគល់ប្រាក់ដែរ។
ក្រោយមកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដោយអស់លទ្ធភាពទាមទារប្រាក់ខាងលើ ខ្ញុំបាទដាក់ បណ្ដឹងមកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ហើយអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបាន សម្រេចចេញដីកាសន្និដ្ឋានបញ្ជូនរឿងស៊ើបដោយធ្វើការចោទប្រកាន់លើឈ្មោះ អៀម រតនា ភេទប្រុស ពីបទ រំលោភលើទំនុកចិត្តតាមបញ្ញាត្តិមាត្រា៣៩១និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៨៩០ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។
សេចក្តីដូចបានជម្រាបជូនខាងលើ ខ្ញុំបាទស្នើសុំឱ្យ ឯកឧត្តមអភិសន្តិបណ្ឌិត មានចំណាត់ការតាម ផ្លូវច្បាប់ចំពោះលោកឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខ០៧៣៧៦ ដោយហេតុថា ខ្ញុំបាទមិនមានលទ្ធ ភាពក្នុងការតស៊ូក្ដីក្នុងនីតិវិធីនៅតុលាការទេ ហេតុដូចនេះ ខ្ញុំបាទជាជនរងគ្រោះ សូមសំណូមពរដល់ ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាសន្តោស និងជួយអន្តរាគមន៍នេះ ដើម្បីផ្តល់យុត្តិធម៌ដល់ខ្ញុំបាទដែលកំពុងតែ ខ្វះខាតជួបទុក្ខលំបាកនេះផង។
ខ្ញុំបាទសុំទាមទារតែប្រាក់ថ្លៃលក់ទិញដីធ្លីចំនួនUSD ៦០០.០០០ (ហុកសិបម៉ឺនដុល្លារអាមេរិក) ត្រឡប់មក វិញតែប៉ុណ្ណោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាជួយអន្តរាគមន៍តាមការ ស្នើសុំរបស់ខ្ញុំបាទដោយសេចក្ដីអនុគ្រោះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ទោ អៀម រតនា នៅឡើយទេដោយមិនមានប្រភពនឹងមិនមានលេខទូរសព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួយមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំចុះផ្សាយខាងលើយោងទៅលើឯកសារនិងជនរងគ្រោះដែលបានសំណុំពរអោយជួយចុះផ្សាយតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំនិងរងចាំទទួលនូវរាល់ការបកស្រាយ ពីលោកឧត្តមសេនីយ៍ទោ អៀន រតនា បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពសុក្រិត និងយុត្តិធម៌តែប៉ុណ្ណោះ៕ សូមអរគុណ