ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥

ខេត្តពង់ស្ពឺ ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ-ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ១ពាន់ នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅបរិវេណដីទំនេរខាងលិច (វត្តកំប៉ូត) ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យងថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយ និងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានគោលដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ BREAK THE CYCLE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន) ។

‎ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្នុងខណៈដែលប្រជាជនទូទាំងពិភពលោក ក៏ដូចជាប្រជាជនទូទាំងប្រទេសកម្ពុជា បានកំណត់យក ថ្ងៃទី២៦ ខែមិថុនា ជារៀងរាល់ឆ្នាំប្រារព្ធពិធីនេះឡើង ដើម្បីជាសក្ខីភាពបង្ហាញឲ្យឃើញពីការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយជាភារកិច្ចដែលយើងទាំងអស់គ្នាត្រូវយកចិត្ត – ទុកដាក់ឲ្យបានខ្លាំងក្លាបំផុត ដោយមិនចាត់ទុកថាជាភារកិច្ចរបស់ថ្នាក់ណាមួយ ជំនាញណាមួយ ឬ បុគ្គលណាមួយឡើយ។

‎ក្រោមការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអណាត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធិភាព សំដៅដឹកនាំប្រទេសឲ្យមានភាពរីកចំរើនលើគ្រប់វិស័យពិសេសការពង្រឹងខឿនសន្តិសុខ ស្ថេរ ភាពសង្គម ឈានទៅរកវឌ្ឍនភាពឥតឈប់ឈរ ហើយត្រូវបានការចូលរួមឧបត្ថម្ភគាំទ្រពីសហគមន៍ជាតិ និង អន្តរជាតិយ៉ាងពេញទំហឹង។

‎ឯកឧត្តម សូមអំពាវនាវដល់ប្អូនៗយុវវ័យ មេត្តាជៀសចេញឲ្យឆ្ងាយអំពីគ្រឿងញៀន និងត្រូវចងចាំថាទោះក្នុង រូបភាពណាក៏ដោយ ទាំងការជួញដូរ ការផលិត ការដាំដុះ ការប្រើប្រាស់ ឬចាញ់ឧបាយកលគេក្នុងការ ប្រើប្រាស់ គឺសុទ្ធតែត្រូវទទួលការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរអំពីច្បាប់ ហើយអ្នកដែលអាចជួយយើងបាន គឺមិន មែនបុគ្គលដែលលួងលោម បង្ខិតបង្ខំឲ្យប្រព្រឹត្តនោះទេ ពោល គឺមានតែខ្លួនឯងដែលជួយខ្លួនឯងបានផងដែរ។

ជាមួយគ្នានោះលោក ឃឹម សុខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍សង្ខែប និងការអនុវត្តន៍ការងាររយះពេលកន្លមក បានបង្ក្រាបចំនួន ៧១៤ករណី លើ ៣០៤ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនសរុបបានចំនួន ១,២៧៦នាក់ ស្រី ៧៨នាក់ លើ ៤៩៨នាក់ ស្រី ៣៥នាក់ ក្នុងនោះ នគរបាល ៦០៨ករណី ឃាត់មុខសញ្ញា ជួញដូរគ្រឿងញៀនសរុបបានចំនួន ១.០៥៣នាក់ ស្រី ៥៩នាក់ និង កងរាជអាវុធហត្ថ ១១០ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនសរុបបានចំនួន ២២៣នាក់ ស្រី ១៩នាក់ ដកហូតគ្រឿងញៀនគ្រប់ប្រភេទ ទម្ងន់ ៨.៣២០.៦៥ក្រាម (៨គីឡូ ៣ខាំ) ក្នុងនោះ៖ មេតំហ្វេតាមីនចំនួន ២,៩៧២កញ្ចប់ (២,៥៨២តូច រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន បានបញ្ជូន ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាមាន ការកើនឡើង ៤១០ករណី មុខសញ្ញា ៧៧៨នាក់ ស្រី ៤៣នាក់ ស្មើនឹង ៧០,១៤%។

#អត្ថបទនិងរូបភាពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!