ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្ន​ងការ​នគរបាលខេត្ដកំពង់ស្ពឺ​ អ​ញ្ជើ​ញ​ក្នុង​ពិធី​ដុតបំផ្លាញគ្រឿ​ង​ញៀ​ន​ជាង ៤គីឡូក្រាម ជាវត្ថុតាង​រឹបអូស​ដកហូត​បាន​..,,

ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្ន​ងការ​នគរបាលខេត្ដកំពង់ស្ពឺ​ អ​ញ្ជើ​ញ​ក្នុង​ពិធី​ដុតបំផ្លាញគ្រឿ​ង​ញៀ​ន​ជាង ៤គីឡូក្រាម ជាវត្ថុតាង​រឹបអូស​ដកហូត​បាន​..,,

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃចន្ទ ១១រោច ខែអា​សា​ឍ ឆ្នាំម្សាញ់ សប្តស័​ក ព.ស. ២​៥៦៩​ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២៥​ នៅ​ទីតាំង​ដុតបំផ្លាញគ្រឿ​ងញៀន​ ទីលានភូមិតាម៉ល់ ដោយ​មានការអញ្ជេីញ​ពី​ឯកឧត្តម​ បណ្ឌិត​ ជាម​ ច័ន្ទសោ​ភ័​ណ​ អភិបាល​ នៃគ​ណៈអភិបាលខេត្តកំពង់ស្ពឺ និងជាគណកម្មាធិការត្រួ​តពិនិត្យគ្រឿងញៀ​នថ្នាក់ខេត្ត​ ឯកឧត្ដម​ យឹម​ សុ​ខុម​ ប្រធានក្រុមប្រឹក្សាខេត្ដ​ ឯកឧ​ត្ដម​ សុិន​ វិរៈ​ ព្រះរាជអាជ្ញា​ ឯកឧត្តម​ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​ ឯកឧត្ដម​ លោកជំទាវ​ មេបញ្ជាការកងកំលាំ​ងប្រដាប់អាវុធទាំង៣​ប្រភេទ​ លោក​ លោក​ស្រី​ ប្រធានមន្ទីរ​ ជុំវិញខេត្ដ​ លោក​ អភិបាលបាល​ក្រុង​ /​ ស្រុក​ កងកម្លាំងប្រដាប់អា​វុធ​ សិស្ស​ យុវជន​ ប្រជាពលរដ្ឋ​ រួមជាមួយ​ ព្រះសង្ឍ​ ។ ល។

ក្នុងពិធីនេះ​ ឯកឧត្ដម​អភិបាលខេត្ដ​ បានអំពាវនាវគ្រប់ភាគី​ពាក់ព័ន្ធឱ្យរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫ​សគល់នៃ​បញ្ហាគ្រឿងញៀននៅកម្ពុជា។ការអំពាវនាវដូចនេះធ្វើឡើ​ងក្នុងពិធីដុតបំផ្លាញគ្រឿង​ញៀនថ្នាក់ខេត្តជាង ៤​គីឡូក្រា​ម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។

ការដុតបំផ្លាញចោលគ្រឿងញៀនដែលបានពីការរឹបអូសគ្រប់រូបភាពគឺជាសក្ខីភាពមួយដែលបានបង្ហា​ញ​ យ៉ាងប្រត្យក្សនៃការប្រឆាំងការដូ​ញដូរគ្រឿ​ងញៀនដោយខុសច្បាប់ ហើយក្នុងរូបភាពនេះ បានជំរុញសកម្មភាពយុទ្ធនា​ការដ៏មហាឡោរិក និងផុសផុលពីការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ពិសេសបង្ហាញពី​ស្មារតីរួម និងចលនាជាតិមួយចូ​លរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀ​ន។

  ឯកឧត្ដម​ ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវផែន​កា​រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះគ្រប់ក្រសួ​ងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោ​មជាតិទាំងអស់ត្រូវអនុវត្តគោលកា​រណ៍សម្អាតចកចេញពីបឹងរបស់ស​ម្តេចធិបតី តាមរយៈការបន្តធ្វើតេ​ស្តរកសារធាតុញៀនចំពោះមន្ត្រីរាជ​ការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ដើម្បីរក្សាភាពស្អាតស្អំ និងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ។

ឯកឧត្ដមក៏បានក្រើនរំឭកបន្ថែមដ​ល់គ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីរួប​រួម និងចលនាជាតិមួយចាប់ពីពេលនេះតទៅ ដើ​ម្បីយ៉ាងណាកាត់ផ្តាច់ឱ្យបាននូវឫសគល់នៃបញ្ហាគ្រឿ​ង​ញៀន ផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃគ្រឿងញៀន ក្លាយជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងសង្គមខ្មែរ ពោលគឺ ចាប់​ផ្ដើមពីគ្រួសារមួយរហូតដល់សា​លារៀន កន្លែងធ្វើកា​រ នៅតាមព្រឹត្តិការណ៍ធំៗ ពិធីបុណ្យទាននា​នា និងគ្រប់វេ​ទិកាទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានជំនឿចិត្តក្នុងខ្លួនថា ខ្លួននឹងមិនពាក់ព័ន្ធជាដា​ច់ខាតទៅនឹងគ្រឿងញៀ​ន​។ ទន្ទឹមនេះយុវជន យុវនារីត្រូវទាញយក និ​ងប្រើប្រាស់កម្មវិធីទូរសព្ទដៃ​No​Drug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ពីសកម្មភាពនានានៃគ្រឿងញៀនក្នុងសហគមន៍៕
​ #រូបភាពនិងអត្ថបទស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!