ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រដ្ឋបាលខេត្តកំពង់ស្ពឺបានបើកកិច្ចប្រជុំពិភាក្សាគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦..

រដ្ឋបាលខេត្តកំពង់ស្ពឺបានបើកកិច្ចប្រជុំពិភាក្សាគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦..

កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ គម្រោងចំណូលថវិកា របស់មន្ទីរជំនាញសម្រាប់ការ គ្រប់គ្រង ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញ នៃរដ្ឋបាលខេត្ត ផងដែរ។

ដោយយោងតាមសារាចរណែនាំ លេខ ០៨ ស.រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។ ផ្អែកតាមកម្មវត្ថុនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ រាជធានី-ខេត្ត ប្រធានពន្ធដាររាជធានី-ខេត្ត សូមធ្វើការ កំណត់ជាបឋមកញ្ចប់ថវិកា ជូនរដ្ឋបាលខេត្ត នូវចំណូល សារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលឧបម្ភត្ថពី ថវិកាជាតិផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា កញ្ចប់ថវិកានេះគឺគ្រាន់តែ កំណត់ជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយកញ្ចប់ថវិកាបឋមនេះ រដ្ឋបាលខេត្តអាចរៀបចំ គម្រោងថវិការបស់ខ្លួនទៅតាម ការប្រែប្រួល នៃសក្តានុពលក្នុងការប្រមូលចំណូលតាម ស្ថានភាពសេដ្ឋកិច្ចដែលមានជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ ខ្លួន។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានស្នើឱ្យ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗដែលពាក់ព័ន្ធត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ក្នុងការប្រមូលឱ្យមានប្រសិទ្ធភាព គ្រប់ប្រភព ចំណូលចូល សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិង សេដ្ឋកិច្ចសង្គមនៅក្នុងខេត្តសំដៅបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!