ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

បឹងប្រវត្តិសាស្ត្រមួយកន្លែងត្រូវបានក្រុមជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកចាយដកយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់សោះ…

បឹងប្រវត្តិសាស្ត្រមួយកន្លែងត្រូវបានក្រុមជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកចាយដកយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់សោះ…

ខេត្តកំពង់ស្ពឺ÷ ក្រុមជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជាច្រើនធ្វើសកម្មភាពជីះកាយដកយកអាចម៍ដីចេញពីក្នុងបឹងប្រវត្តិសាស្ត្រមួយកន្លែងដឹកយកទៅលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន យ៉ាងណាធិបតេយ្យ ខណៈទីតាំងខាងលើត្រូវបានមន្ត្រីជំនាញចុះទៅហាមឃាត់.បិទនិងបានធ្វើកំណត់ហេតុរួចហើយនោះ តែក្រុមជនជាតិឱកាសនៅតែបន្តលួចធ្វើអាជីវកម្ម កេងចំណេញលើពន្ធសួយសាររបស់រដ្ឋ ជាហេតុធ្វើឲ្យបាត់ចំណូលចូលរដ្ឋ។

សូមបញ្ជាក់ថាបឹងប្រវត្តិសាស្ត្រមួយកន្លែងនេះនៅត្រង់ចំណុចទំនប់ចាន់ថ្នាល ស្ថិតនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដែលក្រុមជនឆ្លៀតឱកាសកំពុងដាក់គ្រឿងចក្រជីះកាយដកយកអាចម៍ដីដឹកចេញទៅលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយគ្មានការ រំខានពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺនោះទេ ម្យ៉ាងទៀតក្រុមឡានដឹកជញ្ជូននោះមើលទៅមិនមានលក្ខណៈបច្ចេកទេសមិនបានក្រូបឱ្យបានត្រឹមត្រូវមុននឹងដឹកចេញ ករណីនេះមហាជនមានការសង្ស័យថាប្រហែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្តកំពង់ស្ពឺបានសើមមាត់សើមកហើយ ទើបមិនឃើញចុះទៅធ្វើការទប់ស្កាត់សោះ។

ជុំវិញក្រុមជនឆ្លៀតឱកាសដាក់លួចគ្រឿងចក្រជាច្រើនបានធ្វើសកម្មភាពជីះកាយដកយកអាចម៍ដីចេញពីក្នុងបឹងប្រវត្តិសាស្ត្រខាងលើនេះដែលនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោក ចឹក ឈឿន មេឃុំក្រាំងចេក បានប្រាប់ក្រុមការងារសារព័ត៌មានយើងតាមទូរស័ព្ទថា លោកមិនបានទទួលលិខិតអនុញ្ញាតិអ្វីនោះទេ គឺម្ចាស់គ្រឿងចក្រ បានមកសុំលោកដែរ តែលោកប្រាប់ថា សួទៅខាងស្រុកទៅ ស្រាប់តែទៅបាត់ ហើយប៉ុន្មានថ្ងៃនេះឮថាហ៊ានយកគ្រឿងចក្រមកជីះកាយយកអាចម៍ដីដឹកលក់ជាច្រើនថ្ងៃទៅហើយ លោកបានបន្តទៀតថា ស្អែកនេះលោកនឹងដឹកនាំកម្លាំងចុះទៅធ្វើការ។

ដោយឡែកលោក ណុប ផាន់ណា ទទួលបន្ទុករ៉ែនិងថាមពលខេត្តកំពង់ស្ពឺ លោកថាទីតាំងខាងលើគឺមានអាជ្ញាប័ណ្ណរបស់ក្រសួង ហើយក្រសួងបានបិទ តែគាត់នៅតែបន្តទៅធ្វើ ហើយក្រុមការងាររបស់មន្ទីរបានចុះទៅហាមឃាត់បិទនិងបានធ្វើកំណត់ហេតុរួចហើយដែរ។

លោកបានបន្តទៀតថាបើទីតាំងខាងលើនៅតែបន្តធ្វើទៀតលោកនឹងចុះទៅពិនិត្យម្ដងទៀតព្រោះទីតាំងខាងលើនេះត្រូវបានបិទហើយ សូមអរគុណ។

ជាការសំណូមពរ និងស្នើសុំដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តមមេត្តាជួយពិនិត្យមើលបឹងប្រវត្តិសាស្ត្រមួយកន្លែងនេះផងត្រូវបានក្រុមជនឆ្លៀតឱកាសដែលតែងតែលួចដាក់គ្រឿងចក្រជីះកាយដកយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួនកេងចំណេញលើពន្ធសួយសាររបស់រដ្ឋដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួនដែលតែងតែមានការលួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងក្រុមជនឆ្លៀតឱកាសធ្វើឲ្យមានការបាត់បង់ពន្ធចំណូលចូលរដ្ឋដ៏ធ្ងន់ធ្ងរខាងលើនេះផង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!