ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អភិបាលខេត្តកំពង់ស្ពឺ បាននាំយកអំណោយសប្បុរសជនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទៅផ្ដល់ជូនដល់បងប្អូនភៀសសិតនៅខេត្តពោធិ៍សាត់។

អភិបាលខេត្តកំពង់ស្ពឺ បាននាំយកអំណោយសប្បុរសជនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទៅផ្ដល់ជូនដល់បងប្អូនភៀសសិតនៅខេត្តពោធិ៍សាត់។

‎
‎កំពង់ស្ពឺ៖ រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ មន្ត្រីរាជាការនៃរដ្ឋបាលខេត្ត និងសប្បុរសជននាំយកអំណោយ ដែលកើតចេញពីទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ យកទៅផ្ដល់ជូនដល់បងប្អូនខ្មែរភៀសសឹកដែលកំពុងនៅទីទួលនៅតំបន់មានសុវត្តិភាព ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះមានខីតចំនួន១០០០ ចែកជូនចំនួន២ទីតាំង ស្មើរចំនួន៧០០គ្រូសារ សល់៣០០ខីតទៀតប្រគល់ជូន ឯកឧត្តមអភិបាលខេត្តពោធិសាត់ ជូនដល់កងទ័ពជួរមុខបន្ត។

‎
‎ឆ្លៀតក្នងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាចូលរួមចំណែកចូលជារួមជាថវិកា និងសម្ភារៈមកផ្ដល់ជូនតាមរយះរដ្ឋបាលខេត្ត ដើម្បីយកបន្តទៅផ្ដល់ជូន ដល់បងប្អូនខ្មែរភៀសសឹក ដែលកំពុងនៅទីទួលនៅតំបន់មានសុវត្តិភាព ហើយវរៈកងទ័ពនៅសមរភូមិជួរមុខដែលកំពុងតែប្រយុទ្ធជាមួយកងទ័ពឈ្លានពានទឹកដីកម្ពុជា ឯកឧត្តមបានសម្តែងនូវការអរគុណចំពោះមន្ត្រីរាជការ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលមានទឹកចិត្តស្នេហាជាតិដោយបានចំណាយនូវធនធានផ្ទាល់ខ្លួនទាំងថវិកា និងសម្ភារៈ ស្បៀងអាហារដល់បងប្អូនជនភៀសសឹក ដែលជាទឹកចិត្តស្នេហាជាតិរបស់បងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏មោះមុតចំពោះរាជរដ្ឋាភិបាល ជាពិសេសបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងតស៊ូប្រយុទ្ធនៅសមរភូមិ ហើយយើងទាំងអស់គ្នាសូមបួងសួងដល់ទេវតាជួយបីបាច់ថែរក្សាដល់បងប្អូនកងទ័ពនៅសមរភូមិជួរមុខឲ្យទទួលជ័យជម្នះលើសត្រូវឈ្លានពាន និងការពារបូរណភាពនិងទឹកដីរបស់កម្ពុជាឲ្យបានរុងរឿងទៅមុខទៀត។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!