ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំអ្នកសារព័ត៌មាន សូមកុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំអ្នកសារព័ត៌មាន សូមកុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំអ្នកសារព័ត៌មានសូមកុំចូលថតទីតាំងយោធា ឬទីតាំងដែលហាមឃាត់ ឬប្រើរូបភាពដែលបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ និងហាមផ្សាយព័ត៌មាន រាប់បញ្ចូលទាំងខ្លឹមសារ រូបភាព វីដេអូ និងប្រភេទព័ត៌មានផ្សេងទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា។

ការណែនាំរបស់អ្នកនាំពាក្យក្រសួងព័ត៌មានបែបនេះ ដោយបានកត់សម្គាល់ឃើញថា មានអ្នកសារព័ត៌មានមួយចំនួនបានថតទីតាំងយោធា ឬលេណដ្ឋានយោធា និងទីតាំងផ្សេងៗទៀតរបស់យោធា នៅតាមព្រំដែនដែលកំពុងមានជម្លោះជាមួយប្រទេសថៃ ធ្វើការផ្សព្វផ្សាយជាសាធារណៈ ដែលអាចប៉ះពាល់ដល់សន្ដិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា។

ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានជម្រាបជូនដល់អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប (អនឡាញ និង បណ្តាញសង្គម) អ្នករាយការណ៍ព័ត៌មានអាជីព និងមិនមែនអាជីព ទាំងអស់ ជ្រាបថា៖ ១) ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និងទៅអនាគត យើងចាំបាច់ត្រូវរក្សានិងពង្រឹងសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងការផ្សាយនិងគ្រប់គ្រងព័ត៌មាន ទាំងការចុះយកព័ត៌មាននិងការផ្សាយដោយចាំបាច់ត្រូវអនុវត្តន៍តួនាទី និងករណីយកិច្ចឱ្យបានខ្ជាប់ខ្ជួន និងដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមការពារ និងធានាការរក្សាសន្តិសុខជាតិ។ ២) ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់សកម្មភាពខ្លួនដែលប្រព្រឹត្តទៅក្នុងមូលដ្ឋាន ពិសេសក្នុងតំបន់ពាក់ព័ន្ធរឿងជម្លោះព្រំដែនថៃ-កម្ពុជា។ ៣) សូមបងប្អូនជួយ ដកព័ត៌មានអំពីប្រធានបទទាំងឡាយណា ដែលប៉ះពាល់ដល់ភាពមិនប្រក្រតី និងរឿងពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ៤) សូមសារព័ត៌មានទាំងអស់សហការ កុំព្យាយាមចូលថតទីតាំងយោធា ឬទីតាំងដែលហាមឃាត់ ឬប្រើរូបភាពដែលបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ និងហាមផ្សាយព័ត៌មាន រាប់បញ្ចូលទាំងខ្លឹមសារ រូបភាព វីដេអូ ក្រាហ្វិក ដ្យាក្រាម និងប្រភេទព័ត៌មានផ្សេងទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា។ ៥) សូមចូលរួមសហការ ក្នុងការការពារ និងរក្សាព័ត៌មានសន្តិសុខជាតិ ដោយដាច់ខាតមិនត្រូវផ្សាយ ឬលេចធ្លាយការសម្ងាត់យោធា ការសម្ងាត់ជាតិឡើយ។ ៦) ត្រូវអនុវត្តន៍ការងារដោយប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ដូចមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!