ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន

អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន

លោកជំទាវ ឧត្តមសេនីយឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអះអាងថា ខាងភាគីកម្ពុជា បានអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ដែលបានចូលជាធរមានកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចបាននូវផ្លែផ្កាជាជំហានៗ ជាពិសេកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅកម្ពុជាបានបោះជំហានមួយកម្រិតថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍បទឈប់បាញ់ នោះគឺក្រុមសង្កេតការណ៍អាស៊ានអន្តរកាលបានចុះពិនិត្យនៅតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ ដែលក្រុមសង្កេតការណ៍អាស៊ានអន្តរកាលនេះមានចំនួន៣ប្រទេស រួមមាន អនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ជាសមាជិក។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយឯក ម៉ាលី សុជាតា បានថ្លែងថា ក្នុងជំនួបជាមួយឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល បានទស្សនាបទបង្ហាញអំពីស្ថានភាពនៅក្នុងតំបន់បន្ទាប់ពីមានបទឈប់បាញ់ត្រូវបានអនុវត្តន៍រួមទាំងការជម្រាបជូនផងដែរអំពីលទ្ធផលនៃជំនួបរបស់យោធភូមិភាគទី៤ កម្ពុជា ជាមួយយោធភូមិភាគទី២ថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដោយឡែកនៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៥ម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្តីសម្រេចមួយក្នុងការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ ដែលទាំង អស់នេះគឺជាការបង្ហាញនូវឆន្ទៈដ៏ច្បាស់លាស់របស់កម្ពុជាក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារមួយនេះ។

លោកជំទាវ ឧត្តមសេនីយឯកបានឱ្យដឹងទៀតថា ក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធានគឺមានភារកិច្ចសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ ដែលដឹកនាំដោយម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ខណៈដែលកម្ពុជានៅតែបន្តការអំពាវនាវឱ្យភាគីថៃបញ្ជូនប្រឡប់មកវិញនូវកងកម្លាំងរបស់កម្ពុជាចំនួន១៨រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!