ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកស្រី ហ៊ានពៅ លក់ដីជាច្រើនហិកតា ឲ្យជនរងគ្រោះ ដោយសន្យានិងធានាអះអាងធ្វើប័ណ្ណ(ប្លង់រឹង) តែខុសការពិត…

លោកស្រី ហ៊ានពៅ លក់ដីជាច្រើនហិកតា ឲ្យជនរងគ្រោះ ដោយសន្យានិងធានាអះអាងធ្វើប័ណ្ណ(ប្លង់រឹង) តែខុសការពិត…

ខេត្តព្រះវិហារ÷ លោក ញឹម ដំ នឹងលោកស្រី ហ៊ានពៅ រស់ភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលពីរនាក់ប្ដីប្រពន្ធនេះបានលក់ដីកសិកម្មជាច្រើនហិកតា នៅត្រង់ចំណុចភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ឲ្យទៅឈ្មោះ វន គីមហេង រស់នៅភូមិពោធិ៍មុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ដោយបានសន្យាធានាអះអាងរត់ឯកសារនិងធ្វើប័ណ្ណ(ប្លង់រឹង)ឲ្យអ្នកទិញដែលជាជនរងគ្រោះ តែរហូតមកដល់បច្ចុប្បន្ននេះនៅមិនទាន់ទទួលបានប័ណ្ណ(ប្លង់រឹង)តាមការសន្យានិងធានាអះអាងនោះទេ ខណៈទីតាំងដីដែលបានលក់នោះ សង្ស័យស្ថិតនៅក្នុងដែនអភិរក្សក្រោមការ ការពាររបស់មន្ទីរបរិស្ថានខេត្តព្រះវិហារ ។

ជាក់ស្ដែងលិខិតទិញលក់ដីជាច្រើនសន្លឹកដែលជនរងគ្រោះបានផ្តល់ឱ្យមកអង្គភាពសារព័ត៌មានយើងក្នុងនោះលោក ញឹម ដំ នឹងលោកស្រី ហ៊ាន ពៅ បានលក់ដីជាច្រើនហិកតា(និងច្រើនដំណាក់កាល)នៅត្រង់ចំណុចខាងលើក ឱ្យទៅជនរងគ្រោះឈ្មោះ វន គឹមហេង ក្នុងលិខិតទិញលក់ដីលើកទី១.ឈ្មោះ ញឹម ដំ នឹងឈ្មោះ ហ៊ាន ពៅ បានលក់ដីចំនួន ៨ហិកតា .៦០អា ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣  លើកទី២.លក់ដីចំនួន ៩ហិកតា .១១អា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣  លើកទី៣.លក់ដីចំនួន ១០ហិកតានៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤  លើកទី៤. លក់ដីចំនួន ៩ហិកតា .១១អា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី៥. លក់ដីចំនួន ៩ហិកតា .១១អា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយឈ្មោះ ញឹម ដំ នឹងឈ្មោះ ហ៊ានពៅ បានសន្យាធានាអះអាងរត់ឯកសារឱ្យអ្នកទិញចាំតែទទួលយកប័ណ្ណ(ប្លង់រឹង) តែរហូតមកដល់ឆ្នាំ២០២៥នេះជនរងគ្រោះនៅមិនទាន់ទទួលបានប័ណ្ណ(ប្លង់រឹង)នោះទេ ខណៈពីរនាក់ប្ដីប្រពន្ធនេះបានយកលុយទៅអស់ជាច្រើនលើកច្រើនសារហើយនោះ។

លោកស្រី វ៉ាន់ ឡុច អាយុ ៦០ឆ្នាំ រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល  បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាប្អូនគាត់បានទិញដីជាង ៣០ហិកតា ពីឈ្មោះ ញឹម ដំ នឹងឈ្មោះ ហ៊ានពៅ ក្នុងតម្លៃ ១ហិកតា ៣០០០ដុល្លារ និងមិនបានដឹងទីតាំងដីនោះទេ ដោយឈ្មោះ ហ៊ានពៅ ប្រាប់ថាដីនោះមានប្លង់រឹង។

លោកស្រីបានបន្តទៀតថាក្រោយមកប្អូនគាត់បានប្រាប់ឲ្យគាត់ទៅមើលហើយគាត់បានប្រាប់ប្អូនគាត់ថាដីនេះមិនអាចទិញបានទេព្រោះប្លង់មិនពិតប្រាកដ។ តែឈ្មោះ ហ៊ានពៅ បានសន្យាថានឹងធ្វើប្លង់ឲ្យបាន តែការសន្យាធ្វើប្លង់នោះតាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ ២០២៥ មិនជាការពិតនោះទេ គឺធ្វើប្លង់រឹងមិនបាន។

លោកស្រី វ៉ាន់ ឡុច បានបន្ថែមទៀតថាការទិញលក់ដីខាងលើនេះប្អូនគាត់បានកក់លុយអស់ចំនួន ២២០០០ដុល្លារ ហើយឈ្មោះ ហ៊ានពៅ ដែលបានលក់ដីឲ្យនោះបានប្រាប់ទៅប្អូនគាត់ឲ្យផ្ញើលុយចំនួន ៥០០០ដុល្លារ បន្ថែមទៀតដើម្បីយកមកធ្វើប័ណ្ណ(ប្លង់រឹង)។ លោកស្រីគាត់មិនអស់ចិត្តក៏បានមកសាកសួរខាងមន្ត្រីជំនាញសុរិយោដី គេប្រាប់ថាមិនអាចធ្វើប័ណ្ណ(ប្លង់រឹង)បានទេ តែអាចអាស្រ័យផលត្រឹមលិខិតភូមិ.ឃុំបាន តែឈ្មោះ ហ៊ានពៅ នៅតែអះអាងថាធ្វើប្លង់រឹងបាន។

លោកស្រី វ៉ាន់ ឡុច បានប្រាប់ឲ្យដឹងទៀតថាប្អូនគាត់មិនថាអ្វីទេបើឈ្មោះ ហ៊ានពៅ ធ្វើប្លង់រឹងបានមែនគាត់យកដី តែបើធ្វើប្លង់រឹងមិនបានទេសូមប្រគល់លុយឲ្យគាត់វិញហើយឈ្មោះ ហ៊ានពៅ យកដីគាត់វិញទៅគឺចប់រឿងហើយ។

ជុំវិញការលើកឡើងខាងលើនេះដែលលោកស្រី ហ៊ានពៅ បានប្រាប់អ្នកសារព័ត៌មានយើងថា(បើពូចង់ដឹងពូអាចសួរទៅខាងអាជ្ញាធរឃុំទៅបានដឹងព្រោះខ្ញុំមិនអាចរៀបរាប់ជំនួសអាជ្ញាធរឃុំបានទេ)។

អ្នកសារព័ត៌មានយើងបានបន្តសួរទៅលោកស្រី ហ៊ានពៅ ទៀតថា តើទីតាំងដីដែលបានលក់នោះស្ថិតនៅក្នុងការគ្រប់គ្រងរបស់មន្ទីរបរិស្ថានឬមួយយ៉ាងណា.? លោកស្រី ហ៊ានពៅ បានឆ្លើយថា (កាលពីមុនគាត់មានប្លង់ប្រថាប់ត្រាពន្ធដារហើយ តែគេចុះវាស់ប្លង់គេមិនទាន់វាស់ឲ្យទេ បើអ្នកនោះ ឬពូចង់ដឹងអាចទៅសួរអាជ្ញាធរឃុំទៅ) ។

ដោយឡែកលោក អ៊ុន អូន មេភូមិស្ដៅ បានប្រាប់អ្នកសារព័ត៌មានយើងថាទីតាំងដីខាងលើនោះគាត់មិនដឹងនៅត្រង់ចំណុចណាទេ ដោយគេមិនបានប្រាប់គាត់ តែគេយកមកឲ្យគាត់ស៊ីញ៉េគាត់បានស៊ីញ៉េទៅ ។

ជាចុងក្រោយលោកស្រី វ៉ាន់ ឡុច បានលើកម្រាមដៃដប់សំពះស្នើសុំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ពិសេសសម្ដេចមហាបវរធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសម្ដេចមេត្តាជួយដោះស្រាយនឹងរកយុត្តិធម៌ដល់ប្អូនគាត់ដែលជាជនរងគ្រោះដោយសារទិញដីមិនទទួលបានប្លង់នេះផង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!