ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រណ្ដៅដីមួយកន្លែង សង្ស័យមិនមានលិខិតអនុញ្ញាត ដែលជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំមន្ត្រីជំនាញចុះពិនិត្យមើលផង…

រណ្ដៅដីមួយកន្លែង សង្ស័យមិនមានលិខិតអនុញ្ញាត ដែលជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំមន្ត្រីជំនាញចុះពិនិត្យមើលផង…

ខេត្តកំពង់ស្ពឺ÷ ជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដី នៅក្នុងរណ្ដៅដីមួយកន្លែង ដឹកយកទៅលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន យ៉ាងណាធិបតេយ្យ សង្ស័យមិនមានលិខិតអនុញ្ញាតពីស្រុក និងខេត្ត ស្នើសុំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលផង ជៀសវាងជនឆ្លៀតឱកាសលួចធ្វើអាជីវកម្ម កេងចំណេញលើពន្ធសួយសាររបស់រដ្ឋ ជាហេតុធ្វើឲ្យបាត់ ចំណូលចូលរដ្ឋ។

បើយោងតាមមេកាម្នាក់ដែលកំពុងឈរហែកវិក័យបត្រឲ្យឡានដឹកដីបានប្រាប់ថាម្ចាស់រណ្ដៅដីនេះមានតួនាទីជាទាហ៊ាន បានដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីដឹកយកទៅចាក់បំពេញដីឡូមួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៤១ តែពាក់ព័ន្ធនឹងលិខិតអនុញ្ញាតអ្វីនោះគាត់មិនដឹងទេ។ សូមបញ្ជាក់ថារណ្ដៅដីមួយកន្លែងនេះនៅត្រង់ចំណុចទំនប់អូរត្រែង ស្ថិតនៅភូមិស្វាយ ឃុំព្រៃងៀត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយឡានដែលធ្វើសកម្មភាពដឹកជញ្ជូននោះមើលទៅមិនមានលក្ខណៈបច្ចេកទេស មិនបានក្រូបឱ្យបានត្រឹមត្រូវមុននឹងដឹកចេញមកខាងក្រៅ។

ជាការសំណូមពរ និងស្នើសុំដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ស្ពឺ សូមឯកឧត្តមមេត្តាជួយពិនិត្យមើលរណ្តៅដីមួយកន្លែងនេះផង តើមានលិខិតអនុញ្ញាតដែរទេ ដែលជនឆ្លៀតឱកាសកំពង់លួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួនកេង ចំណេញលើពន្ធសួយសាររបស់រដ្ឋដោយមិនខ្លាចញញើតនឹងច្បាប់អ្វីបន្តិចសោះ និងចាត់វិធានការតាម ផ្លូវច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួនដែលតែងតែមានការលួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងក្រុមជនខិលខូចធ្វើឲ្យមានការបាត់បង់ពន្ធចំណូលចូលរដ្ឋដ៏ធ្ងន់ធ្ងរខាងលើនេះផង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!