ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក…

ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក…

ខេត្តកំពង់ស្ពឺ÷ ក្រុមគ្រឿងចក្រជាច្រើនគ្រឿងកំពង់ជីកកាយយកអាចម៍ដីក្នុងរណ្ដៅដី នៅត្រង់ចំណុចបឹងអូរក្រាំងអំបិល ស្ថិតនៅភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដឹកចេញទៅលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួនយ៉ាងគឃ្លើន ដោយមិនខ្លាចញញើតច្បាប់សោះ (តើមានលិខិតអនុញ្ញាតដែលទេ.?) ខណៈកន្លងទៅទីតាំងរណ្ដៅដីក្នុងបឹងអូរក្រាំងអំបិលនេះត្រូវបានមន្ត្រីក្រសួងរ៉ែចុះទៅបិទនិងផ្អាកអាជីវកម្ម មិនឲ្យជិកកាយយកអាចម៍ដីចេញទៀតទេព្រោះម្ចាស់អាជីវកម្មមិនគោរពតាមការណែនាំរបស់ក្រសួង និងមិនបានបង់ពន្ធសួសារចូលរដ្ឋ។

បើយោងតាមប្រភពបានបង្ហើបឲ្យដឹងថាកន្លងមកទីតាំងរណ្ដៅដីបឹងនៅក្នុងបឹងអូរក្រាំងអំបិលនេះ ត្រូវបានមន្ត្រីក្រសួងរ៉ែចុះមកបិទនឹងផ្អាកអាជីវកម្ម នឹងធ្វើការផាកពិន័យ ខណៈម្ចាស់អាជីវកម្មមិនបានបង់ពន្ធសួយសារចូលរដ្ឋ និងមិនគោរពតាមច្បាប់។

ប្រភពដដែលបានបង្ហើបទៀតថាក្រោយមកម្ចាស់អាជីវកម្មរណ្ដៅដីបានផ្អាកមួយរយៈនិងបានដកគ្រឿងចក្រចេញដោយខ្លាចសមត្ថកិច្ចនឹងមន្ត្រីជំនាញមកចាប់យកគ្រឿងចក្រ ព្រោះមិនមានលុយបង់ពន្ធ សួយសារ នឹងថ្លៃផាកវិន័យដែលក្រសួងបានកំណត់នោះ។ តែថ្មីៗនេះគេសង្កេតឃើញគ្រឿងចក្រជាច្រើនគ្រឿងធ្វើសកម្មភាពជីកកាយយកអាចម៍ដីដឹកចេញទៅលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួនយ៉ាងគគ្រឹកគគ្រេងឡើងវិញ ករណីនេះស្នើសុំលោកអភិបាលនៃខណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញពាក់ព័ន្ធជួយពិនិត្យមើលផង (តើក្រុមគ្រឿងចក្រជិកកាយយកអាចម៍ដីនេះមានលិខិតអនុញ្ញាតនៅ) នឹងជួយធ្វើការទប់ស្កាត់ទៅលើក្រុមជនឆ្លៀតឳកាសដែលតែងលួចធ្វើអាជីវកម្ម កេងចំណេញលើពន្ធសួយសារជាហេតុធ្វើឲ្យបាត់បង់ប្រាក់ចំណូលពន្ធចូលរដ្ឋដោយសារតែមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ។

ជាក់ស្ដែងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងរណ្ដៅដី នឹងបានសាកសួរមេការដែលឈរចាំ ហែកវិក័យបត្រឲ្យក្រុមឡាននោះគាត់បានប្រាប់ថាថៅកែគ្រឿងចក្រឈ្មោះ ហៀក ប៊ុនថៃ បានដាក់គ្រឿងចក្រកាយយកអាចម៍ដីក្នុងរណ្ដៅ បឹងអូរក្រាំងអំបិល ដឹកឡើងទៅតាមបណ្ដោយផ្លូវជាតិលេខ៤ និងឆ្លងកាត់តាមផ្លូវជាតិលេខ១៤១ យកទៅចាក់បំពេញដីឡូមួយកន្លែងស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មេការបានប្រាប់ទៀតថា (ពាក់ព័ន្ធរឿងច្បាប់ ឬលិខិតអនុញ្ញាត ខ្ញុំមិនដឹងទេ បើចង់ដឹងសួរទៅមេទៅ ខ្ញុំគ្រាន់តែជាអ្នកឈរចាំហែកវិក័យប័ត្រឲ្យក្រុមឡានដឹកដីតែប៉ុណ្ណោះ)។ ម្យ៉ាងទៀតថៅកែឈ្មោះ ហៀក ប៊ុនថៃ បានប្រើប្រភេទឡានកង់៦ ហើយសកម្មភាពដឹកជញ្ជូននោះគឺខុសលក្ខណៈបច្ចេកទេស មិនបានក្រូបឱ្យបានត្រឹមត្រូវមុននឹងដឹកចេញពីក្នុងរណ្ដៅ បណ្តាលឲ្យដីជ្រោះធ្លាក់ចេញពីឡាន នៅលើផ្លូវបង្ករផលប៉ះពាល់ដល់អ្នកធ្វើដំណើរផងដែរ ម្យ៉ាងទៀតក្រុមឡានទាំងនេះបើកលឿនៗមិនគិតពីបញ្ហាចរាចរណ៍នោះទេ។ ករណីនេះមហាជនមានការសង្ស័យថាប្រហែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្តកំពង់ស្ពឺបានសើមមាត់សើមកហើយ ទើបមិនឃើញចុះទៅធ្វើការទប់ស្កាត់សោះ។

ជុំវិញរឿងនេះដែរអ្នកសារព័ត៌មានយើងបានតេទំនាក់ទំនងតាមលេខទូរសព្ទ 093309192.ដែលមេការនៅកន្លែងនោះបានប្រាប់ ហើយបានសួរថាតើលោកឈ្មោះ ហៀក ប៊ុនថៃ ម៉ែនឬស.! គាត់ឆ្លើយថាបាទ.!តើបងមានការអី.! ខ្ញុំខាងសារព័ត៌មានសូមសួរលោកបន្តិចតើក្រុមគ្រឿងចក្រដែលកំពុងជិះកាយដកយកអាចម៍ដីនៅក្នុងបឹងអូរក្រាំងអំបិលនោះតើជារបស់លោកឬស.! លោក ហៀក ប៊ុនថៃ បានឆ្លើយថាមិនមែនទេ.បងច្រឡំលេខហើយ ខ្ញុំជាប់រវល់បន្តិចអរគុណបង។

ដោយឡែកលោក នៅ ឌឹម មេឃុំវល្លិ៍ស លោកបានប្រាប់ថារណ្ដៅដីនោះកាលពីមុនមានច្បាប់ពីក្រសួងអនុញ្ញាតចេញអាជ្ញាប័ណ្ណឲ្យស្ដារមានផ្ទៃដីទំហំ ៩ហិកតាជាង ឱ្យក្រុមហ៊ុនលោក លឹម ចាន់ថុល អនុវត្តស្ដារដីបឹងអូរក្រាំងអំបិលនេះឲ្យស្អាត។

លោកបានបន្ថែមទៀតថាក្រុមគ្រឿងចក្រដែលចូលមកធ្វើការជិកកាយក្រោយនេះខ្ញុំមិនបានដឹងទេ ព្រោះគេមិនបានប្រាប់ខ្ញុំ ណាមួយខ្ញុំក្តោបមិនបានជុំ ។

តែទោះជាយ៉ាងនេះមហាជនធ្វើការសំណូពរដល់ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះទៅពិនិត្យនៅទីតាំងដែលគ្រឿងចាក់កំពុងតែជីកការដកយកអាចម៍ដីក្នុងរណ្ដៅបឹងអូរក្រាំងអំបិលនេះផង តើមានលិខិតអនុញ្ញាតនៅ (ព្រោះទីតាំងខាងលើនេះកន្លងទៅមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក ព្រោះមិនគោរពច្បាប់) ដើម្បីចាត់វិធានការឱ្យបានច្បាស់លាស់ នឹងជួយពិនិត្យមើលមន្ត្រីពាក់ព័ន្ធមួយចំនួនដែលកន្លងមកតែងតែមានការលួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយក្រុមថៅកែនិងក្រុមឈ្មួញធ្វើឲ្យមានការបាត់បង់ពន្ធចំណូលចូលរដ្ឋដ៏ធ្ងន់ធ្ងរផងដែរ។

អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយបន្ថែមពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធនិងសារមុីខ្លួនគ្រប់ពេលវេលា ជុំវិញបញ្ហាចុះផ្សាយខាងលើនេះនៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!