ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អគ្គិភ័យឆាបឆេះរោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក និងឆេះខូចខាតសម្ភារៈមួយចំនួននៅក្នុងអាគារ…

អគ្គិភ័យឆាបឆេះរោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក និងឆេះខូចខាតសម្ភារៈមួយចំនួននៅក្នុងអាគារ…

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៤និង ៣០នាទី មានករណីអគ្គីភ័យឆាបឆេះអាគាររោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក ដែលមានទំហំ២៥x១០០ម៉ែត្រ បណ្ដាលឱ្យឆាតឆេះសម្ភារៈមួយចំនួននៅខាងក្នុង ស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើយោងតាមរបាយការណ៍នគរបាលស្រុកសំរោងទងបានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះអាគារោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក ដែលមានទំហំ២៥x១០០ម៉ែត្រ បណ្ដាលឱ្យឆាបឆេះសម្ភារៈខាងក្នុងអាគារមួយចំនួនរួមមាន÷
១. ខូចខាតអាគា ១០% ២-ទឹកថ្នាំចំនួន ៦ធុង ៣-ម៉ាសុីនវ៉ៃថ្នាំ ១គ្រឿង ៤-សម្ភារ:ប្រើប្រាស់មួយចំនួន ក្នុងករណីអគ្គីភ័យឆាតឆេះនេះមិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្សទេ។

នគរបាលស្រុកសំរោងទងបានបន្ថែមទៀតថាក្នុងប្រតិបត្តិការទប់ស្កាត់នឹងបាញ់ទឹកពន្លត់អគ្គីភ័យឆាបឆេះខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង

១ -រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋានខេត្តកំពង់ស្ពឺ ១គ្រឿង កម្លាំង៩នាក់ ប្រើប្រាស់ទឹកអស់១រថយន្ត ។

២ -រថយន្តពន្លត់អ្គ្គិភ័យស្រុកសំរោងទង ១គ្រឿង កម្លាំង ៦នាក់ ប្រើប្រាស់ទឹកអស់ ១រថយន្ត។

៣ -រថយន្តពន្លត់អគ្គីភ័យក្រុងច្បារមន ១គ្រឿងកម្លាំង៦នាក់ ប្រើប្រាស់ទឹកអស់១រថយន្ត ក្នុងនោះ មានកម្លាំងនគរបាលប៉ុស្តិត្រពាំងគង ៤នាក់ និងកម្លាំង កម្មករោងចក្រ ១៥នាក់ ដោយបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ៣២ ដើម្បីបាញ់ពន្លត់ផងដែរ។

ករណីអគ្គីភ័យឆាបឆេះអាគាររោងចក្រខាងលើនេះមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!