ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តើពិតទេលោក ចាន់ ឃុង មេបញ្ជាការរងខេត្តសៀមរាប ថាបានប្រើហិង្សាលើស្ត្រីម្នាក់ជាមេការ ខារ៉ាអូខេ បណ្ដាលឲ្យរងរបួសផ្ទៃមុខ និងភ្នែក ខណៈពេលនេះស្ដ្រីរងគ្រោះរៀបចំបណ្ដឹងតាមផ្លូវច្បាប់…

តើពិតទេលោក ចាន់ ឃុង មេបញ្ជាការរងខេត្តសៀមរាប ថាបានប្រើហិង្សាលើស្ត្រីម្នាក់ជាមេការ ខារ៉ាអូខេ បណ្ដាលឲ្យរងរបួសផ្ទៃមុខ និងភ្នែក ខណៈពេលនេះស្ដ្រីរងគ្រោះរៀបចំបណ្ដឹងតាមផ្លូវច្បាប់…

ភ្នំពេញ ៖ បុរសមួយក្រុមបានផឹកស៊ីស្រវឹងនិងប្រើហឹង្សាលើស្ដ្រីម្នាក់ជាមេការ ខារ៉ាអូខេ បណ្ដាលឲ្យរងរបួសផ្ទៃមុខ និងភ្នែក នៅក្នុងបន្ទប់ខារ៉ាអូខេ ខណៈពេលនេះស្ដ្រីរងគ្រោះរៀបចំបណ្ដឹងតាមផ្លូវច្បាប់ ស្ថិតនៅត្រង់ណុចខារ៉ាអូខេមួយកន្លែងក្នុងបឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងអំពើហិង្សានោះម្នាក់គេស្គាល់ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២១:៣៥ នាទី មានភ្ញៀវមួយក្រុមជិះរថយន្ត Lexus 570 ពណ៌ខ្មៅ ស្លាកលេខ AN-1211 ភ្នំពេញ និង រថយន្ដ Range Rover ពណ៌ខ្មៅមួយគ្រឿងស្លាកលេខ 2BH-1211 ភ្នំពេញ ចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅបន្ទប់លេខ ៦៦៦៦ ។ បន្ទាប់ពីផឹកស៊ីស្រវឹង ភ្ញៀវបុរសទាំងនោះបានអុកកែវខ្លាំងបណ្ដាលអោយបែកកញ្ចក់តុកអស់ចំនួន៣។ រហូតដល់ម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក្រុមភ្ញៀវទាំងនោះហៅគិតលុយ មេការក៏បានគិតលុយទាំងថ្លៃបែកកញ្ចក់៣ សរុបទាំងអស់ជាង ១០០០ ដុល្លារ ។ ដោយឃេីញមេការគិតលុយទាំងថ្លៃបែកកញ្ចក់តុក៣ ចំនួន ៤៥០ ដុល្លារ ភ្ញៀវម្នាក់ដែលទំនងជាមេគេ បានទះកំភ្លៀងមេការជាច្រេីនដៃរ ហើយនាំគ្នាដើរចេញយ៉ាងសង្ហារដូចគ្នាគ្មានញញើតថាគ្មានអ្វីបានកើតឡើងបន្ដិចសោះឡើយ។

ក្រោយមកមានការឆែកកាំមេរ៉ាទើបឃើញជនទាំងនោះ ហើយម្នាក់ដើរចេញមកមុខគេទំនងជាមេគេទៀតផង និងបើតាមដឹងម្នាក់ដែលដើរមុខគេ ត្រូវបានគេបង្ហើបឲ្យដឹងថា ជាមេបញ្ជារងអាវុធហត្ថខេត្តសៀមរាបទៀតផង ប៉ុន្ដែទោះបីយ៉ាងណាអង្គភាពយើង នឹងប្រឹងព្យាយាមស្រាវជ្រាវបន្ថែមទៀត។

ក្នុងនោះបើតាមការស្រាវជ្រាបរកអត្ដសញ្ញាម្ចាស់គណនីធនាគារទូទាត់លុយ ម្ចាស់ គណនីមានឈ្មោះ ចាន់ គង់ ចំណែកម្ចាស់រថយន្តទាំង២ខាងលេីត្រូវបានគេស្គាល់ថា ឈ្មោះ ចាន់ ហាក់ រស់នៅផ្ទះភូមិ២ ផ្លូវ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈនាពេលនេះជនរងគ្រោះកំពុងរៀបចំពាក្យបណ្ដឹងរកអ្នកបង្ករហឹង្សាដើម្បីសមត្ថកិច្ចចាត់ការបន្ដតាមផ្លូវច្បាប់។

ជុំវិញអំពើហិង្សានេះដែរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះនៅក្នុងផេកផ្លូវការរបស់អ្នកនាំពាក្យដែលមានខ្លឹមសារថា សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាបថា ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រីនៅខារ៉ាអូខេ កាលពីយប់មិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការណ៍បន្ត សូមគោរពជូនជ្រាបជាព័ត៌មាន។

តែទោះជាយ៉ាងនេះអង្គភាពសារព័ត៌មានយើង នឹងរងចាំមើលថា តើស្ដ្រីរងគ្រោះដោយអំពើហិង្សា នឹងទទួលបានយុត្តិធម៌ពីអ្នកមានអំណាចរូបនេះដែរឬទេ។

អង្គភាពសារព័ត៌មានយើង និងរង់ចាំទទួលការបកស្រាយពីអ្នកពាក់ព័ន្ធនិងសារមុីខ្លួនគ្រប់ពេលវេលា ជុំវិញបញ្ហាចុះផ្សាយខាងលើនេះនៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!