ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សម្បុរជនបាននាំយកអំណោយជាស្បៀង.គ្រឿងឧបភោគ បរិភោគ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ…

សម្បុរជនបាននាំយកអំណោយជាស្បៀង.គ្រឿងឧបភោគ បរិភោគ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ…

ខេត្តកំពង់ស្ពឺ៖ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥.សប្បុរសជនជាច្រើន បាននាំយកអំណោយសម្តារៈ ស្បៀង គ្រឿងឧបភោគ បរិភោគ នឹងថវិកា ដើម្បីយកទៅផ្តល់ជូនដល់វិរៈកងទ័ពជួរមុខ ដែលកំពុងការពារទឹកដីដែលសៀមបានឈ្លានពានកន្លងមកនោះ និងបានបន្តយកទៅផ្តល់ជួយដល់បងប្អូនដែលកំពុងភៀសសឹកនៅកន្លែងទីទួលមានសុវត្ថិភាពនៅក្នុងវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនខាងត្បូង ឃុំគូលែនខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

អំណោយសម្បុរសជននានា ដែលបានផ្ដល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ប្រគល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងស្នាក់នៅទីទួលមានសុវត្តិភាពនៅក្នុងវត្តពោធិ៍ ៥០០០ដើមនោះរួមមាន៖.

១-អង្ករ ៩០០គីឡូក្រាម  ២-មី ៧៦កេះ -ទឹកសុទ្ធ២២៧យួរ -ភេសជាក់ ៥កេះ-នំដំឡូងក្មេង២ប្រអប់ធំ  ៣-សាច់គោងៀត ៥គីឡូ  -ត្រីងៀត១០០គីឡូ -ឆៃពៅ ២០គីឡូ -ទឹកស៊ីអ៊ីវ ១៣យួរ  -ស្ករស ៥គីឡូ -ប៊ីជេង ៥គីឡូ -ទឹកត្រី ១៧យួរ – ត្រីខ ៨កំប៉ុង ប្រេងឆា ១២ដប នឹងមុង ៩ – ភួយ១៩ កន្ទេល២ផងដែរ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកការបាញ់ស្រោចមកលើវីរៈកងទ័ពកម្ពុជា ក្នុងនោះវីរៈកងទ័ពកម្ពុជាបានប្រើសិទ្ធិបាញ់ទប់ដើម្បីការពារខ្លួន។ សង្គ្រាមរយៈពេលប៉ុន្មានថ្ងៃនោះធ្វើឲ្យមនុស្សចាស់ និងកុមារតូចៗ រួមនឹងប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ជាច្រើនបានចាកចេញពីផ្ទះទៅរកទីទួលសុវត្ថិភាពដោយសារសង្រ្គាមឈ្លានពានទឹកដីដែលផ្តើមឡើងពីកងទ័ពថៃនៅតំបន់ព្រំដែនកម្ពុជា-ថៃ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!