ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់

រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា មូលធនមនុស្សគឺនៅលើមួយកម្រិតទៀតដែលអ្វីគេហៅថាធនធានមនុស្ស, មូលធនមនុស្ស គឺជាអ្នកដែលមានទេពកោសល្យ មានជំនាញ មានបទពិសោធន៍ក្នុងការងារ ហើយមូលធនមនុស្សផ្តល់លទ្ធផល និងផលិតភាពខ្ពស់ជាងធនធានមនុស្សធម្មតា។

ឯកឧត្ដមបានលើកឡើងថា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល គឺមានសារៈសំខាន់សម្រាប់ប្រទេសជាតិ និយាយដោយឡែកសម្រាប់ក្រសួងព័ត៌មាន គឺឱ្យស្របទៅនឹងការវិវឌ្ឍនៃ ប្រព័ន្ធរដ្ឋបាលរបស់កម្ពុជា ក៏ដូចជាក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ដផ្សេងៗទៀត។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួងព័ត៌មាន ដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តន៍ការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដាររួមតែមួយ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កាលពីមុនយើងនិយាយពីធនធានមនុស្ស ដែលសំដៅតែទៅលើអ្នកបានបណ្តុះបណ្តាល មានសមត្ថភាព មានទេពកោសល្យ ប៉ុន្តែយើងនៅមិនទាន់ពង្រឹងឱ្យបានខ្លាំងនៅឡើយនោះទេ ព្រោះស្របតាមបរិបទនៃប្រទេស ដែលទើបចេញពីរបបខ្មែរក្រហម ហើយបាត់បង់អ្នកចេះដឹងយ៉ាងច្រើន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា បន្ទាប់ពីឆ្លងកាត់របបខ្មែរក្រហម រួចមក អ្នកចេះដឹងដែលនៅសល់ពីការកាប់សម្លាប់ គឺនៅសល់អ្នកចេះច្រើនខ្លះ បានជួយបង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកអត់ចេះ, ដែលនេះជាចំណុចផ្តើមនៃដំណើរអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាលពីពេលមុន ។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ធនធានមនុស្សយើងមានច្រើន ហើយរាជរដ្ឋាភិបាលបានខិតខំពង្រឹងឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីក្លាយជាមូលធនមនុស្ស បានកាន់តែច្រើន ប្រកបដោយសមត្ថភាពខ្ពស់ ហើយមិនត្រឹមតែមានចំណេះដឹងតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែត្រូវមានសមត្ថភាពគ្រប់គ្រាន់ ច្បាស់លាស់ មានស្នាដៃ មានសីលធម៌ មានគុណធម៌ មានសុជីវធម៌ និងមានសុខភាពល្អ។

ឯកឧត្ដមរដ្ឋមន្រ្ដីឱ្យដឹងទៀតថា គ្រប់ក្រសួង ស្ថាប័នដែលចំណុះឱ្យរាជរដ្ឋាភិបាល គឺត្រូវរៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួន ដើរស្របយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចឱ្យបាននូវផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់បង្គោលគោលចររួចហើយក្នុងការសម្រេចនូវបង្គោលចរពីរ ក្នុងរយៈពេល ២៥ឆ្នាំទៅមុខ ដោយប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ធនធានមនុស្ស, មូលធនមនុស្ស, រដ្ឋបាលទំនើប, ការធ្វើទំនើបកម្មស្ថាប័ន គឺជាពាក្យគន្លឹះ ក្នុងការធ្វើកំណែទម្រង់ផ្នែករដ្ឋបាលរបស់ក្រសួង ស្ថាប័ន នៅក្នុងក្របខ័ណ្ឌការងាររបស់មន្ត្រីរាជការឱ្យបានល្អប្រសើរបន្ថែមទៀត៕ ប្រភព.ទ.ទ.ក 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!