ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង…

គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង…

ខេត្តកំពង់ស្ពឺ÷ ភ្នំគឺជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋដែលមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងរ៉ែនិងថាមពល និងមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺ និងក្រោមការឃ្លាំមើលរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក៏ដូចជាក្រសួងបរិស្ថានដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថានផងដែរ ប៉ុន្តែត្រូវបានរងការបំភ្លេចបំផ្លាញពីសំណាក់ក្រុមឈ្មួញបានដាក់គ្រឿងចក្រជីកាយភ្នំយកអាចម៍ដីរបាយថ្ម(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) នឹងដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់គ្មានចំណាត់ការ សង្ស័យបានសើមមាត់សើមក ហើយទេដឹង.!។

បើយោងតាមប្រភពបានឲ្យដឹងថាមានថៅកែគ្រឿងចក្រម្នាក់ឈ្មោះ សំ ដារ៉ា (ហៅចិន លីហួរ) ជាមេឈ្មួញរកស៊ីដឹកជញ្ជូនអាចម៍ដីប្រចាំនៅខេត្តកំពង់ស្ពឺ គឺល្បីល្បាញខាងរកស៊ីកាយភ្នំយកអាចម៌ដីរបាយថ្ម បំពានច្បាប់ ជាយូរឆ្នាំមកហើយ ជាហេតុធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ ជាក់ស្តែងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៥ អ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងភ្នំមួយកន្លែងស្ថិតនៅភូមិកូនលោក ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃើញគ្រឿងចក្រជាច្រើនកំពង់ជីកកាយភ្នំយកអាចម៍ដីរបាយថ្មដឹកយកទៅចាក់បំពេញដីឡូតិ៍មួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ពីសំណាក់អ្នកមានលុយមានអំណាចដែលជាថៅកែគ្រឿងចក្រមួយរូបដែលគេស្គាល់ឈ្មោះ សំ ដារ៉ា (ហៅចិន លីហួរ) (សង្ស័យថាមិនមានច្បាប់អនុញ្ញាតិ) ដោយគ្មានការ រំខានពីសមត្ថកិច្ចនឹងជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺនោះទេ ជាពិសេសជំនាញរ៉ែនិងថាមពលខេត្តកំពង់ស្ពឺ ឬសមួយមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ.!ប្រសិនបើអាជ្ញាមូលដ្ឋាន ជំនាញស្ថាប័នពាក់ព័ន្ធនានា មិនមានវិធានការទប់ស្កាត់ទេ ច្បាស់ណាស់ភ្នំនេះនិងរលាយរៀបដល់ដីជាមិនខាន។

ប្រភពបានបង្ហើបឲ្យដឹងទៀតថាថៅកែគ្រឿងចក្រឈ្មោះ សំ ដារ៉ា (ហៅចិន លីហួរ) នេះជាមេឈ្មួញមួយរូបមានឥទ្ធិពលផ្នែកខាងរកស៊ីកាយយកអាចម៍ដីដោយពុំចាំបាច់មានច្បាប់នោះទេដោយរូបគេគ្រាន់តែប្រើអំណាច បក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ គឺអាចកាយយកអាចដីដឹកយកទៅលក់បានហើយ ដោយពុំមានការអនុញ្ញាតឬលិខិតបញ្ជាក់ពី ក្រសួង ពាក់ព័ន្ធនោះទេ លោក សំ ដារ៉ា (ហីចិន លីហួរ) ថៅកែគ្រឿងចក្រ ពូកែខាង បំពានច្បាប់ ប្រើតែអំណាចខ្សែបណ្ដាញនិងលុយកាក់តែប៉ុណ្ណោះជាការស្រេច អាចដំណើរការទៅយ៉ាងរលូនហើយស្ងាត់ដូចចោលលួចសេះតែម្ដង។

បើនិយាយពីក្រុមឡានរបស់លោក សំ ដារ៉ា (ហៅចិន លីហួរ) នេះវិញគឺប្រើសុទ្ធតែឡានកង់៦ ចំពោះការដឹកដីវិញគឺដាក់ពេញហៀរមើលទៅខុសលក្ខណៈបច្ចេកទេស មិនក្រូបឲ្យបានត្រឹមត្រូវមុននឹងដឹកចេញមកខាងក្រៅដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាខ្លាំង។ បើតាមការសង្កេតគេមិនដែលឃើញជំនាញពាក់ព័ន្ធណាមកធ្វើការត្រួតពិនិត្យនោះឡើយ។

ជុំវិញការលើកឡើងខាងលើនេះដែលអ្នកព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក សំ ដារ៉ា (ហៅចិន លីហួរ) ម្ចាស់គ្រឿងចក្រកំពុងតែជិកកាយភ្នំយកអាចម៍ដីរបាយថ្ម ខាងលើនេះបានទេ ដោយមិនមានប្រភពទំនាក់ទំនង។

ដោយឡែកអាជ្ញាធរនិងជំនាញពាក់ព័ន្ធ អ្នកសារព័ត៌មានយើងនៅមិនទាន់បានសុំធ្វើការបកស្រាយបំភ្លឺនោះទេដោយមិនមានប្រភពទំនាក់ទំនងដូចគ្នា ។

តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើសូមសំណូមពរ និងស្នើសុំដល់ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះទៅពិនិត្យនៅទីតាំងដែលគ្រឿងចាក់កំពុងតែជីកការភ្នំយកអាចម៍ដីរបាយថ្ម ពីសំណាក់ថៅកែគ្រឿងចក្រ ឈ្មោះ សំ ដារ៉ា (ហៅចិន លីហួរ) ដឹកលក់ យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន នៅចំណុចខាងលើដើម្បីចាត់វិធានការឱ្យបានច្បាស់លាស់ (តើមានលិកខិតអនុញ្ញាតិដែរទេ.?) នឹងជួយពិនិត្យមើលមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនដែលកន្លងមកតែងតែមានការលួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងក្រុមឈ្មួញធ្វើឲ្យមានការបាត់បង់ប្រាក់ចំណូលពន្ឋចូលរដ្ឋដ៏ធ្ងន់ធ្ងរផងដែរ។

អង្គភាពសារព័ត៌មានយើង និងរង់ចាំទទួលធ្វើការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ឋនិងសាមុីខ្លួនគ្រប់ពេលវេលា ជុំវិញការចុះផ្សាយខាងលើនេះបើមានប្រតិកម្មណាមួយនោះ នៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!