ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត

លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត

‎កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥–លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ ការប្រារព្ធខួបលើកទី២៦ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ២០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។

‎លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត បានកោតសរសើរដ៏ស្មោះចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំង មន្រ្តីអប់រំ គ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំប្រារព្ធពិធី អបអរសាទរ ការប្រារព្ធខួបលើកទី២៦ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៥ នេះឡើងដើម្បី ក្នុងគោលបំណងឱ្យយុវជនយល់ដឹងពីការអភិវឌ្ឍសង្គម និងយល់ដឹងកាន់តែច្បាស់នូវតម្រូវការរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងការធ្វើសេចក្តីសម្រេចចិត្តនានារបស់យុវជនគ្រប់កម្មវិធី គ្រប់សកម្មភាព នៅក្នុង សហគមន៍។

ដោយឡែកនៅកម្ពុជា ទិវានេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជាក់ឱ្យឃើញពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះយុវជន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទេស ប្រកបដោយគតិបណ្ឌិត ដែលសម្តេច បានចាត់ទុក “យុវជនជាកម្លាំងស្នូល ជាកោសិកាដ៏រឹងមាំ និងជាសសរទ្រូង របស់ប្រទេសជាតិ”។ ក្មួយៗគឺជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត ដូចនេះក្មួយៗ គ្មានអ្វីក្រៅពីការខិតខំសិក្សារៀនសូត្រ រៀនដើម្បីជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ ខិតខំប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាពលរដ្ឋល្អទៅថ្ងៃអនាគត ក្តីសង្ឃឹម និងអនាគតដ៏ល្អរង់ចាំទទួលក្មួយៗគ្រប់ពេលវេលា៕  ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ..

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!