ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់….

ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់….

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅ
ភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលជាជនរងគ្រោះបានទទូចស្នើសុំឲ្យអាជ្ញាធរភូមិ.ឃុំ.ស្រុក.ខេត្ត ជួយដោះស្រាយរឿងដីធ្លី ដោយមានក្រុមហ៊ុនសាងសង់រោងចក្រមួយបានចាក់ដីបិទផ្លូវឯកជនរបស់គាត់ ធ្វើឱ្យពូកគាត់គ្នានផ្លូវចូលទៅដីស្រែខាងក្រោយ ខណៈដីផ្លូវនោះមានប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) របស់គាត់ ហើយមិនតែប៉ុណ្ណោះត្រូវបានក្រុមអ្នករៀបដីឲ្យក្រុមហ៊ុនសាងសង់រោងចក្រនោះគំរាមកំហែងថានឹងបិទផ្លូវនោះទៀតផង។

លោក ហ៊ុន សុធា ភេទប្រុស មានអាយុ ៤០ឆ្នាំ ដែលជាជនរងគ្រោះបាននិយាយរៀបរាប់ទាំងមិនសប្បាយចិត្តប្រាប់អ្នកព័ត៌មានយើងឲ្យដឹងនៅថ្ងីទី១១ ខែសីហា ឆ្នាំ២០២៥នេះថាសព្វថ្ងៃខ្ញុំមានដីស្រែមួយកន្លែងដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ.០៥០៧០២១៥.០៣០៤ ចុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយមានក្រុមហ៊ុនកំពង់សាងសង់រោងចក្រមួយខ្ញុំមិនស្គាល់ឈ្មោះបានមកចាក់ដីបិទផ្លូវ ធ្វើឲ្យខ្ញុំគ្មានផ្លូវចូលទៅដីស្រែខ្ញុំខាងក្រោយ នឹងមិនបានសួរនាំខ្ញុំសោះ (ខណៈដីផ្លូវនោះគឺជាដីផ្លូវឯកជនកម្មសិទ្ធិ ក្នុងប័ណ្ណ ប្លង់រឹង របស់ខ្ញុំ)។

លោកបានបន្ថែមទៀតថាដីផ្លូវមួយខ្សែនេះមានទទឹងចំនួន ៣ម៉ែត្រ គឺជាដីកម្មសិទ្ធិ(ប្លង់រឹង) របស់ខ្ញុំនិងពូខ្ញុំ កន្លងទៅខ្ញុំបានឱ្យប្រជាពលរដ្ឋចេញចូលតាមផ្កូវនោះទៅដីកសិកម្ម(ដីស្រែ)ខាងក្រោយរបស់ពួកគាត់ជាច្រើននាក់ផងដែល តែនៅក្នុងអំឡុងខែ២ ឆ្នាំ២០២៥ មានក្រុមហ៊ុនមួយបានមកចាក់ដីនៅបរិវេណនោះនឹងបានចាក់រំលោភបំពានបិតផ្លូវកម្មសិទ្ធិរបស់ខ្ញុំ ទោះរូបខ្ញុំនិងសមត្ថកិច្ចរូមនឹងអាជ្ញាធរឃុំ មកធ្វើការហាមឃាត់ចំនួន ២-៣ដងហើយក៏ដោយក៏ក្រុមហ៊ុនខាងលើនៅតែរំលោភបំពានចាក់ដីបិទផ្លូវខ្ញុំទៀត។

លោកបានបន្តទៀតថាក្រោយពីធ្វើការហាមឃាត់ខាងក្រុមហ៊ុនបានព្រមព្រៀងថាមុននឹងធ្វើអីកន្លែងនឹងមួយត្រូវមានការឯកភាពឆ្លងយោបល់ពីអាជ្ញាធរភូមិ-ឃុំ និងខ្លួនខ្ញុំដែលជាម្ចាស់កម្មសិទ្ធផ្ទាល់ តែការព្រមព្រៀងនិងសន្យារបស់ក្រុមហ៊ុននោះមិនបានប៉ុន្មានថ្ងៃផង ក៏លួចចាក់ដីរំលោភបំពានទៀត។

លោកបានលើកឡើងទៀតថាទីតាំងដីខាងលើនេះអាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញសុរិយោដី បានចុះមកចុច gps កំណត់ព្រំនិងបោះបង្គោលបាញ់ថ្នាំក្រហមរួចរាល់ហើយ និងហាមមិនឲ្យក្រុមហ៊ុនចាក់ដីបិទផ្លូវនេះទេ តែក្រុមហ៊ុននៅតែបំពានរុញបង្គោលនោះចោលចាក់ដីបិទផ្លូវទៀត ឬមួយក្រុមហ៊ុនខាងលើកនេះមានអ្នកធំណាមួយនៅពីក្រោយបានជាមិនស្តាប់ និងមិនខ្លាចអាជ្ញាធរថ្នាក់ក្រោមបំពានម្ដងហើយម្ដងទៀតយ៉ាងនេះ។

ជុំវិញការលើកឡើងខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចរកប្រភពណាមួយសុំការបកស្រាយបំភ្លឺពីតំណាងខាងក្រុមហ៊ុនសាងសង់រោងចក្រនិងបានចាក់ដីបិទផ្លូវខាងលើនេះបានទេ រហូតមកដល់ម៉ោង ចេញផ្សាយនេះដោយមិនមានលេខទូរសព្ទទំនាក់ទំនង ។

ដោយឡែកលោកស្រី ព្រំ នី មេឃុំកាហែង បានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំបានចុះទៅជាមួយប៉ូលីសប៉ុស្តិ៍ និងលោកអភិបាលរងស្រុក ធ្វើការណែនាំនិងធ្វើការហាមឃាត់ដល់ខាងក្រុមហ៊ុនមិនឲ្យចាក់ ២-៣.ផងដែរ ក្នុងនោះលោកអភិបាលស្រុកបានប្រាប់ថាដីប្រជាពលរដ្ឋត្រឹមណាទុកឲ្យគាត់ត្រឹមនឹងទៅ។ លោកស្រីថាខាងក្រុមហ៊ុនប្រាប់ថាគាត់ធ្វើតែកន្លែងដីរោងចក្រគាត់ទេ តែម្លងបាន ២-៣-៤ថ្ងៃ ម្សិលមិញនេះខាងក្រុមហ៊ុនបានលួចទៅចាក់ទៀត និងមិនបានស្ដាប់តាមការណែនាំរបស់លោកអភិបាលស្រុកសោះ។

លោកស្រីមេឃុំបានបន្តទៀតថាខ្ញុំបានណែនាំទៅខាងរោងចក្រមិនឲ្យធ្វើរបងទេ គឺមិនទាន់មានច្បាប់ ហើយផ្លូវនេះមានទទឹង ៣ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋចូលទៅដីស្រែរបសើពូកគាត់នៅខាងក្រោយ តែខាងរោងចក្រនៅតែលួចចាក់ដីបិទផ្លូវកន្លែងនឹងដដែល។ ចំណែករឿងច្បាប់ទម្លាប់ខ្ញុំអត់ដឹងទេ ហើយក្រុមហ៊ុនឈ្មោះអ្វីនោះក៏ខ្ញុំមិនដឹងដែរ ព្រោះខាងរោងចក្រសាងសង់នេះមិនឃើញលើកផ្លាកប៉ាណូ ហើយខាងរោងចក្រប្រាប់ខ្ញុំថាច្បាប់គេធ្វើមកពីក្រសួង។

ចំណែកលោកអភិបាលរងស្រុកសំរោងទងទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក អ៊ុំ ដេត បានប្រាប់អ្នកសារព័ត៌មានយើងថា ពាក់ព័ន្ធការងារនឹងខ្ញុំមិនបានដឹងទេ.! ព្រោះខ្ញុំទើបនឹងផ្លាស់មកបានមួយអាទិត្យ អត់អីទេចាំខ្ញុំរាយការណ៍ជូនលោកអភិបាលស្រុក ។

លោកបានបន្ថែមទៀតថាឱ្យប្រជាពលរដ្ឋនឹងដាក់ពាក្យបណ្ដឹងមកស្រុកសិនមក ជំហានដំបូងឱ្យមានពាក្យបណ្ដឹងនិងសិនដើម្បីស្រុកចុះទៅត្រួតពិនិត្យនឹងធ្វើការដោះស្រាយតាមពាក្យបណ្តឹងជូនប្រជាពលរដ្ឋ ហើយការងារនេះលោកនឹងរាយការណ៍ជូនទៅលោកអភិបាល។

ជាចុងក្រោយលោក ហ៊ុន សុធា បានលើកម្រាមដៃ១០ សំពះស្នើសុំអង្វរដល់អាជ្ញាធរភូមិ-ឃុំ-ស្រុក ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តមមេត្តាជួយរកដំណោះស្រាយនឹងរកយុត្តិធម៌ឱ្យក្រុមគ្រួសារគាត់ដែលជាជនរងគ្រោះដីផ្លូវនេះផង ដោយក្រុមហ៊ុនខាងលើបានចាក់ដីបិទផ្លូវរំលោភបំពាន នឹងមិនមានផ្លូវចូលទៅដីស្រែនៅខាងក្រោយ (ទាំងដែរដីផ្លូវនោះមានប័ណ្ណប្លង់រឹងកម្មសិទ្ធិរបស់គាត់) ដោយក្រុមហ៊ុនមិនមានដំណោះស្រាយជូនពូកគាត់នេះផង។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!