ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន

រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន

ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ខែសីហា ឆ្នាំ ២០២៥ នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាពីព្រោះយោបល់ជាមួយសហគមអង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានាដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងអ្នកចូលរួមសរុបប្រមាណ២៦០នាក់ នៅបុរីរដ្ឋបាលខេត្តសាលប្រជុំ វ៉ី សំណាង ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើងដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ជាមួយនឹងបណ្ដាអង្គការ សមាគម សហគម ឱ្យកាន់តែប្រសើរឡើង។

ក្នុងន័យនេះដែរ ឯកឧត្តមបណ្ឌិត បានអនុញ្ញាតឱ្យសហគម អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានា ឡើងមានចំណាប់អារម្មណ៍ សំណើរ សំណូមពរ ក្តីកង្វិល ផ្សេងៗយ៉ាងផុសផុល និងឆ្លើយតប ទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មួយៗប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម រដ្ឋបាលខេត្តស្នើឱ្យ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការនេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតបានបន្តថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេស ក្នុងនោះអង្គការសង្គមស៊ីវិលបានខិតខំជួយជ្រោមជ្រែងក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងជីវភាពរស់នៅ ការប្រកបរបរជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានស្នើដល់អង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត សូមឱ្យមានរបាយការណ៍អំពីសកម្មភាពរបស់អង្គភាពរបស់ខ្លួនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលព័ត៌មានបន្ថែមអំពីសកម្មភាពដែលអង្គការបាននឹងកំពុងតែប្រតិបត្តិការ ត្រូវកំណត់ខ្លឹមសារនៃប្រធានបទសម្រាប់វេទិកាពិគ្រោះយោបល់ ដោយផ្តោតសំខាន់លើស្ថានភាព និង បញ្ហាប្រឈមជាក់ស្តែងនៅមូលដ្ឋានពាក់ព័ន្ធ នឹង ការផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌច្បាប់ ព្រមទាំងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា រដ្ឋបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងប្រតិបត្តិការនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានពង្រឹងលើកកម្ពស់បន្ថែម តាមរយៈការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានាផងដែរ៕ ប្រភព÷រដ្ឋបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!