ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ!

ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំស្តីពី ដាក់ឲ្យប្រើប្រាស់នូវ Hotline 1292 សម្រាប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខ នេះ……….!

នេះ បើយោងតាមការបញ្ជាក់ពី  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ម្សិលម៉ិញនេះ។

សូមបញ្ជាក់ថា សម្រាប់លេខ Hotline 1292 នេះ គឺទទួលការ ហៅចូលបានគ្រប់ប្រពន្ធ័ ដោយមិនអស់លុយនោះទេ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តែងតែគិតគូរ និងយកចិត្តទុកដាក់ ជួយសម្រួលការចំណាយ និងការលំបាករបស់ប្រជាពលរដ្ឋ ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការ
ផ្តល់ ព័ត៌មាន មកកាន់កម្លាំងជំនាញ ឲ្យទាន់ពេល និងដើម្បីឲ្យកម្លាំងជំនាញ ចុះអន្តរាគមន៍ទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ។ ដោយមើលឃើញដូច្នេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានសម្រេចដាក់លេខ Hotline 1292 ឲ្យប្រើប្រាស់ក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើង ក្នុងកិច្ចប្រជុំ នោះថា ការដាក់ឲ្យប្រើប្រាស់នូវប្រពន្ធ័ 1292 ឬហៅ ថា HotLine នេះ យើងទាំងអស់គ្នាត្រូវមានការទទួលខុសត្រូវឲ្យបានខ្ពស់ ជាកស្តែង នូវពេលយើងប្រើប្រាស់លេខ Hotline 1292 និងមានការរវល់ច្រើន តែទោះជាយ៉ាងណា ក៏ដោយ យើងទាំងអស់គ្នាត្រូវតែលះការហត់នឿយ ហើយធ្វើឲ្យបាននូវការងារនេះ ដើម្បីធានាសន្តិសុខ សុវត្តិភាព និងធានា សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ថ្នាក់ ដឹកនាំ និងអ្នកវិនិយោគ នៅក្នុងមូលដ្ឋានរបស់យើង ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ អាចខលមក លេខអន្តរគមន៍ បន្ទាន់ 1292 ( ហើយការហៅចូលគ្រប់ប្រពន្ធ័ មិនអស់ ថវិកា ឡើយ)។

ក្នុងកិច្ចប្រជុំខាងលើ លោក មេបញ្ជាការ ក៏បានពិភាក្សាអំពី ការផ្សព្វផ្សាយអំពីលេខ 1292 ជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់ ពីគុណសម្បត្តិ និងការប្រើប្រាស់ ក្នុងការទំនាក់ទំនងមកកាន់ លេខ Hotline 1292  នោះផងដែរ ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកមេបញ្ជាការរង នាយលេខា ប្រធានមន្ទីរ នាយការិយាល័យ ដែលជាអ្នកពាក់ពន្ធ័ទៅ និងការងារខាងលើនេះ ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!