ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សមត្ថកិច្ចចម្រុះបង្ក្រាបបានខ្មោចរថយន្តចំនួន ៤គ្រឿង និងរឹបអូសទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម ដុតបំផ្លាញចោល..

សមត្ថកិច្ចចម្រុះបង្ក្រាបបានខ្មោចរថយន្តចំនួន ៤គ្រឿង និងរឹបអូសទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម ដុតបំផ្លាញចោល..

ខេត្តព្រះវិហារ÷ ក្រុមឈ្មួញនៅតែឆ្លៀតឱកាសលួចនាំទំនិញខូចគុណភាពចេញពីប្រទេសឡាវ ចូលមកកម្ពុជាតាមច្រកកំពង់ស្រឡៅ ខណៈថ្នាក់ដឹកនាំកំពុងតែជាប់ដៃបញ្ហារឿងព្រំដែនកម្ពុជា-ថៃ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងចម្រុះបានសហការបង្ក្រាបបានខ្មោច រថយន្តចំនួន ៤គ្រឿងនិងរឹបអូសបានទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម និងបានដុតបំផ្លាញចោល ខណៈក្រុមឈ្មួញ និងតៃកុងរថយន្ត សមត្ថកិច្ចយើងមិនបានស្គាល់ឈ្មោះ ។

ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកទំនិញខូចគុណភាពខាងលើនេះដឹកនាំដោយលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប ក្រោមការសម្រាប់សម្រួលរបស់លោក ស្រេងវុទ្ធា ព្រះរាជ្ញារងខេត្តព្រះវិហារ បានសហការជាមួយ ក្រុមការងារចម្រុះ រួមមាន មន្រី្ដគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ  មានលោក ជាប  សៅ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ធំ លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងមន្រ្ដីរដ្ឋបាលស្រុកឆែប និងកំលាំងអធិការដ្ឋាននគរបាលស្រុកផងដែរ។

ក្នុងនោះកម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរថយន្តចំនួន៤គ្រឿង ដោយក្នុងនោះមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចេញពីប្រទេសឡាវ ចូលតាមច្រកកំពង់ស្រឡៅ មានដូចខាងក្រោម៖
១-កោះមាន់ ចំនួន ២០៥ កេស ស្មើនឹង ២៤៦០ គីឡូក្រាម
២-ស្លាបមាន់ ចំនួន ៤៥ កេស ស្មើនឹង ៥៤០ គីឡូក្រាម
៣-ត្រីកន្ធរ ចំនួន ១០០ ការុង ស្មើនឹង ២០០០ គីឡូក្រាម
៤-នំម្សៅបំពង ចំនួន ១៤០គីឡូក្រម
ត្រូវរឹបអូសដុតកម្ទេច ទំនិញ៤មុខខាងលេី សរុបទម្ងន់៥០១៤០គីឡូក្រាម (ប្រាំតោនមួយរយសែសិប) គីឡូក្រាម។

សូមបញ្ជាក់ថា រថយន្តល្មើសទាំង៤គ្រឿងនេះត្រូវផាកពិន័យតាមច្បាប់ របស់គយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!