ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្មេងទំនើង ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន ករណីបើកឆាកប្រយុទ្ធវ៉ៃគ្នាលើដងផ្លូវបង្កសន្តិអសុខសង្គម..

ក្មេងទំនើង ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន ករណីបើកឆាកប្រយុទ្ធវ៉ៃគ្នាលើដងផ្លូវបង្កសន្តិអសុខសង្គម..

ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលស្រុកសំរោងទងសហការស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងពីរក្រុម ដែលបានបើកឆាកប្រយុទ្ធគ្នាតាមដងផ្លូវបង្កអសន្តិសុខសង្គមនិងឃាត់ខ្លួនបានចំនួន ៦នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថាដោយបានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុក បានសហការជាមួយការិយាល័យព្រ/ទស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២ក្រុម មុខសញ្ញា៦នាក់ប្រុស ដែលបង្ករឿងតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥វេលាម៉ោង៤ល្ងាចពេលកម្មករចេញពីធ្វើការ។

លោកអធិការបានបន្តទៀតថា ការស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំនើងជំនួស ៦នាក់នេះដោយយោងតាមគណនីហ្វេសប៊ុក ឈ្មោះ ឌីណាក្មេងតូច KH នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសកម្មភាពក្មេងទំនើង ចំនួន ២ក្រុម មានគ្នាប្រមាណ ២០នាក់ បានយកមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក នៅចំណុចមុខរោងចក្រ ហ៊ីរ៉ូតា មានទីតាំងស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកអធិការបានបន្តទៀតថាគណនីហ្វេសប៊ុកនោះបានសរសេរដោយពាក្យថាក្មេងស្ទាវបើកឆាកប្រយុទ្ធគ្នានៅមុខរោងចក្រ ហ៊ីរ៉ូតា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៤ រសៀល
។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងលោកបានបញ្ជាក់ទៀតថាក្រោយពេលកើតហេតុក្រុមក្មេងទំនើងខាងលើ បានគេចខ្លួនទៅបាត់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥កម្លាំងនគរបាលស្រុក បានសហការជាមួយការិយាល័យព្រ/ទស្រាល ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន ៦នាក់.
#ក្រុមទី១មានគ្នា ៣នាក់

១-ឈ្មោះ អ៉ឺន សុភី ហៅក្រូច ភេទប្រុស អាយុ ២២ឆ្នាំ កាន់មួកសុវត្ថិភាព
២-ឈ្មោះ ណេន សុវណ្ណារី ហៅរី កាន់ដុំថ្ម ភេទប្រុស អាយុ ១៩ឆ្នាំ ទាំង ២នាក់ នៅភូមិព្រៃទួល ឃុំវល្លិសរ ស្រុកសំរោងទង /ស្ពឺ
៣-ឈ្មោះ ឃ្លោក គង់ ហៅញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ កាន់ដុំថ្ម នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ក/ស្ពឺ ។

#ក្រុមទី ២ មានគ្នា ៣នាក់
១•ឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ ២២ឆ្នាំ កាន់កាំបិតតាំងតោ
២•ឈ្មោះ ភឿន ភ័ក្រ្ត ភេទប្រុស អាយុ ២០ឆ្នាំ កាន់មួយសុវត្ថិភាព
៣•ឈ្មោះ ភឿន សុភា ភេទប្រុស អាយុ ១៨ឆ្នាំ កាន់មួកសុវត្ថិភាព ទាំង ៣នាក់ នៅភូមិទួលកេស ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ក/ស្ពឺ ។

ក្រោយពីកម្លាំងនគរបាលធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានដេញគប់គ្នាទៅវិញទៅមកពិតប្រាកដមែន។ មូលហេតុៈ មានទំនាស់ពាក្យសម្ដីគ្នាក្នុងរោងចក្ររឿងកែខោអាវខុស។ ក្នុងនោះកម្លាំងនគរបាលបានដកហូតបានៈ ម៉ូតូ ៤គ្រឿង និងមួកសុវត្ថិភាពចំនួន ៤ ។

បច្ចុប្បន្នកម្លាំងនគរបាល សហការជាមួយប៉ុស្ដិ៍ និងការិយាល័យ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!